នៅក្នុងផ្ទះឃ្លាំងទុកចោលចាក់សោ ជាប់គ្មានអ្នកណាម្នាក់បានដឹងថា នៅក្នុងនោះមានរថយន្តបុរាណជាច្រើនគ្រឿង មានតម្លៃរាប់សិបលានដុល្លារដុល្លារអាមេរិក។ នៅក្នុងឃ្លាំងនោះមានរថយន្តម៉ាក ទំនើបៗដូចជាMercedes Benz , Lotus , Aston Martin… ដោយមានធូលីគ្របដណ្តប់ មើលមិនស្គាល់រថយន្ត។
គ្រួសារដែលមិនបញ្ចេញឈ្មោះខាងលើបានចំណាយប្រាក់មិនច្រើននោះឡើយ ក្នុងការទិញផ្ទះកសិដ្ឋានទុកចោលសម្រាប់ ជួសជុលរស់នៅ។ ប៉ុន្តែ(មនុស្សមានបុណ្យ មានសំណាង) ផ្ទះដូចជាខ្ទមទុកចោលនោះគឺជាទ្រព្រសម្បត្តិមហាសាលគ្មានអ្នកណាស្មានដល់។ ផ្ទះកសិដ្ឋាននោះសូម្បីតែអ្នកលក់ឲ្យក៏គ្មានសោចាក់ចូលដែរ។
ក្រោយពេលពីរនាក់ប្តីប្រពន្ធបានទិញរួច ហើយក៏ព្យាយាមអារសោដើម្បីចូលទៅរៀបចំដោយមិននឹកស្មានដល់ថា នៅក្នុងនោះគឺជាឃ្លាំងរថយន្តបុរាណម៉ាកល្បីៗ បំផុតលើពិភពលោកដែលមានតម្លៃខ្ពស់ មិនអាចកាត់ថ្លៃបាន។ អ្នកជំនាញក៏បាន ទៅវាយតម្លៃឃើញថា រថយន្តទាំងនោះ មានតម្លៃរហូតដល់ទៅរាប់លានដុល្លារ ឯណោះ។
អ្នកដែលលក់ឲ្យនោះក៏មិនដឹងថា នៅក្នុងផ្ទះខ្ទមចាស់នៅមានរថយន្តច្រើនបែបនេះដែរ ដោយសារតែទិញតៗគ្នាពីម្ចាស់មួយ ទៅម្ចាស់មួយ ហើយអ្នកទិញសំដៅទៅលើដីកសិដ្ឋានប៉ុណ្ណោះមិនចាប់អារម្មណ៍ទៅលើខ្ទមចាស់ទុកចោលចាក់សោជិតនោះឡើយ។
នៅក្នុងឃ្លាំងនោះមានរថយន្តMerce des Benz 300d ផលិតនៅឆ្នាំ១៩៥៨ ដែល ជាប្រភេទរថយន្តពេញនិយមបំផុតនៅក្នុងសម័យនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី