ឆក់កាបូបប៉ះបុរសភេទទី៣ ជិះដេញទាន់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីបុរសភេទទី៣បានសម្រេច ជិះគេចខ្លួនមិនរួចត្រូវជនរងគ្រោះដេញតាមទាន់បុកដួលនិងវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់មានទី១ឈ្មោះមួន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិវិមានទ្រាង់១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ឈ្មោះហេង សុខហៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ និងទីកន្លែងស្នាកនៅមិនពិតប្រាកដ។ ជិះម៉ូតូម៉ាកស្កូបពី ពណ៌កស ពាក់ស្លាកលេខភ្នំពេញ 1AR- 8409។ រីឯជនរងគ្រោះឈ្មោះយឹម ស្រីពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះមានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិបុរី១៩៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជិះម៉ូតូម៉ាក ហុងដាអាយខន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1V-9043។

តាមប្រភពពីជនរងគ្រោះមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីម្ដុំក្លិបKTV The Queen តាមបណ្តោយផ្លូវ២០០៤ ក្នងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចហើយបានជិះរត់តែរត់មិនរួចក៏ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយទាន់បុកបណ្តាលឲ្យជនសង្ស័យទាំង២នាក់ដួល ហើយក៏ត្រូវជនរងគ្រោះវាយទ្រមខ្លួនទើបសមត្ថកិច្ចមកដល់ឃាត់ខ្លួនយកទៅប៉ុស្តិ៍តែម្តង៕

20160422081721

20160422081639

20160422081725

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print