សន វិជ្ជបុត្រប្រកាសយកទាំងលុយធីបបានពីការច្រៀងនៅអូស្ត្រាលី ជួយសកម្មភាពមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម អឹម(M)បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីថ្មីៗនេះបន្ទាប់ពីលោកចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីប្រយោជន៍ស្វែងរកថវិកាជួយដល់សកម្មភាពមនុស្សធម៌មួយចំនួននៅកម្ពុជា។ តារាចម្រៀងរូបនេះបញ្ជាក់ថាថវិការដែលបានពីការច្រៀងលក់សំបុត្រទាំងអស់នឹងត្រូវជួយដល់ការងារសង្គមទាំងអស់សូម្បីតែលុយធីបដែលសប្បុរសជនផ្តល់ឲ្យលោកផ្ទាល់ខ្លួនក្តី។
​តារាចម្រៀង លោក សន វិជ្ជបុត្របញ្ជាក់ថាការចេញទៅច្រៀងរាំរយៈពេល៦សប្តាហ៍នៅតាមរដ្ឋមួយចំនួនលើទឹកដីនៃប្រទេសអូស្ត្រាលីទទួលបានការគាំទ្រច្រើននិងទទួលបានការអាណិតស្រលាញ់រាប់អានច្រើនពីពលរដ្ឋខ្មែររស់នៅទីនោះ។ លោកបន្តថា គោលបំណងសំខាន់នៃការចេញេដំណើររបស់លោក និងសិល្បករមួយចំនួន គឺការស្វែងរកថវិកាជួយដល់ការងារសង្គម ពិសេសសិស្សក្រីក្រនៅជនបទហើយការទៅនេះក៏ស្របទៅតាមការអញ្ជើញនិងផ្តល់កិត្តិយសពីសមាគមខ្មែរអូស្ត្រាលី។ លោកថាថវិកាដែលបានពីការលក់សំបុត្រត្រូវបានតំកល់ទុកនៅសមាគមដើម្បីចាត់ចែងតាមគម្រោងរបស់សមាគមជួយដល់សិស្សានុសិស្សក្រីក្រដែលខ្វះលទ្ធភាពក្នុងការបន្តការសិក្សា។ លោកបញ្ជាក់ថា មានលុយធីបមួយចំនួនដែលទទួលបានពីប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលីដែលឲ្យមកលោកផ្ទាល់នោះក៏លោកនឹងចែករំលែកជួយដល់សិល្បករចាស់ៗដែលបាត់បង់លទ្ធភាពក្នុងការងារសិល្បៈ ពិសេសថ្មីៗនេះលោកបានជួយដល់តារាកំប្លែង នាយគ្រៀវ និងចូលរួមពិធីបុណ្យសិល្បករពីររូបដែលបានស្លាប់ក្នុងឱកាសចូលឆ្នាំថ្មីជាដើម។ លោកបញ្ជាក់ថា ក្រៅពីការជួយដល់សិល្បករប្រាក់ធីបទាំងនេះក៏នឹងចែករំលែកមួយចំណែកជួយកសាងរបងសាលាបឋមសិក្សាមួយនៅខេត្តក្រចេះឲ្យរួចរាល់ដែរខណៈដែលកន្លងមកលោកធ្លាប់ជួយបានត្រឹមដាំជាបង្គោលនោះ។ លោកថាការចែករំលែកលុយដែលបានពីការចេញទៅច្រៀងលើកនេះព្រោះតែលោកនៅតែនឹកគិតអាណិតដល់សិល្បករជើងចាស់ដែលបាត់បង់លទ្ធភាព មិនមានប្រាក់ចំណូល និងប្រឈមនឹងការខ្វះខាតក្នុងជីវភាពរស់នៅហើយវាក៏ជាការចែករំលែកបុណ្យកុសល្យដល់សប្បុរសជន ដែលផ្តល់ថវិកាដល់លោកផងដែរ។ លោកបញ្ជាក់ថា ប្រសិនបើមានឱកាសចេញទៅច្រៀងនៅក្រៅប្រទេសជាថ្មីលោកក៏នៅតែបន្តសកម្មភាពមនុស្សធម៌ជានេះជាបន្តបន្ទាប់រហូតដល់លោកអស់លទ្ធភាព ។ លោកបញ្ជាក់ថាលោកមិនដែលមានបំណងណាផ្សេងក្រៅពីការចង់ចូលរួមចំណែកជួយដល់សង្គម និងចង់បង្ហាញពីការទឹកចិត្តអាណិតស្រលាញ់គ្នាទៅវិញទៅមកក្នុងនាមជាកូនខ្មែរក៏ដូចជាសិល្បករម្នាក់។
​​ប្រធានកិត្តិយសមាគមសិល្បករខ្មែរលោក ទុំ សារ៉ុត ហៅនាយឃ្លោក បានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយ និងកោតសរសើរចំពោះទឹកចិត្តអាណិតស្រលាញ់របស់សិល្បករចំពោះចាស់ ជរា កុមារ និងជនដែលខ្វះខាតគ្មានទីពឹង។ លោកសរសើរថា កន្លងមកតារាចម្រៀង សន វិជ្ជបុត្រតែគៀងគរ និងចំណាយថវិកាផ្ទាល់ខ្លួនដែលសូម្បីតែលុយធីបដែលទទួលបានជួយដល់ការងារសង្គមដោយមិនគិតការនឿយហត់ដែលជាគំរូល្អមួយសម្រាប់សិល្បករដទៃយកតម្រាប់តាម។ លោកថា នេះឆ្លុះបញ្ចាំងពីការទឹកចិត្ត និងជាបុណ្យកុសល្យដែលកើតចេញពីទឹកចិត្តជ្រះថ្លាហើយលោករំពឹងថាសិល្បករទាំងអស់នឹងចូលរួមចែករំលែកអ្វីដែលខ្លួនមានជួយដល់សង្គមមិនថាតិចឬច្រើន។លោកក៏អរគុណចំពោះសណ្តានចិត្តរបស់ប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីដែលបន្តជួយគាំទ្រទាំស្មារតី ទឹកចិត្ត ថវិការដើម្បីជំរុញលើកទឹកចិត្តដល់សិល្បករបន្តសកម្មភាពសង្គមទៅមុខទៀត៕​

image image image

...

ដោយ​ វឌ្ឍនា
111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print