ខេត្តស្ទឹងត្រែង៖ ការសាងសង់ផ្សារស្ទឹងត្រែង គឺកំពុងចាប់ដំណើរការតាមជំហានៗដូចជាបុកគ្រឹះ, រៀបចំប្រព័ន្ធលូរ, រៀប ចំប្រព័ន្ធអគ្គីសនី, រៀបចំប្រព័ន្ធទឹកស្អាត និងរៀបចំទីតាំងសាងសង់បន្ទប់អនាម័យសាធារណៈ។ បងប្អូនអាជីវករអាចបាត់បង់ចំណូលមួយរយៈពេលខ្លី តែបងប្អូននឹងមានកន្លែងលក់ដូររកប្រាក់ចំណូលចិញ្ចឹមគ្រួសារកូនចៅនៅពេលដ៏ខ្លីខាងមុខនេះវិញ។ នេះដោយសារការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។
ទន្ទឹមនឹងនេះ ប្រសិនបើឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជននានាមានបំណងចូលរួមចំណែកវិភាគទាននៅក្នុងការសាងសង់ផ្សារនេះ សូមទំនាក់ទំនងមក ឯកឧត្តម ហូ សុទ្ធី នាយខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីតាមលេខទូរស័ព្វ 012819987។
សូមអរគុណចំពោះវិភាគទានចូលរួមរបស់សប្បុរសជនទាំងអស់ និង សូមជូនពរជួបតែសំណាងល្អនៅក្នុងឆ្នាំថ្មីនេះកុំបីខាន៕
ដោយ៖ សុវណ្ណារ៉ា