ខេត្តតាកែវ រោងចក្រចម្រាញ់កង់រថយន្តចាស់ៗមួយកន្លែងត្រូវបានអគ្គីភ័យឆាប់ឆេះខូចខាតសម្ភារៈអស់មួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងកូត ឃុំសូភី ស្រុកបាទីខេត្តតាកែវ ដែលជាកម្មសិទ្ធិរបស់ឈ្មោះហ៊ុយ ខេមរា ភេទប្រុសអាយុ ៥០ឆ្នាំមាទីលំនៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យខាងលើបានធ្វើឱ្យខូចខាតសម្ភារៈរួមមាន
-ឆេះសំបកកង់ឡានចាស់ៗចំនួន៥០០គីឡូក្រាម
-ខូចខាតឡចំហុយនិងបំពង់ចំហុយចំនួនពីរស៊ីទែន
សរុបជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុចែបង្កឲ្យមានអគ្គិភ័យកើតឡើងខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួនពីររថយន្ត និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕
...
ដោយ ស សម