ភ្នំពេញ៖ នៅវេលាម៉ោង២ និង៣០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតខណ្ឌចំការមនសហការប៉ុស្តិ៍ចំនួន២ បានត្រួតពិនិត្យជនសង្ស័យចំនួន ៨នាក់ ស្រី ២ នាក់ ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានរកឃើញ ថ្នាំញៀនចំនួន ៨កញ្ចប់តូចៗ ទំលាក់ក្បែរជើង ទី១នៅចំណុចដីឡូត៍ ភូមិ ១ ក្រុម ១ ផ្លូវ ៤៧៦ សង្កាត់ទួលទំពូង ១ និងទី២នៅចំណុច មុខផ្ទះលេខ ២៣ ផ្លូវ៩៧ ក្រុម ២៤ ភូមិ ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យចំនួន8នាក់
ជនសង្ស័យ ទី១- ឈ្មោះ ម៉ុន ម៉ែត្រ ភេទ ប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន (ម្ចាស់ថ្នាំ) ។
ជនសង្ស័យទី២- ឈ្មោះ កែវ សុធា ភេទ ប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ប្រើប្រាស់
ជនសង្ស័យទី៣- ឈ្មោះ អ៊ុំ ដារ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ប្រើប្រាស់។
ជនសង្ស័យទី៤- ឈ្មោះ ហុង ពៅ ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ប្រើប្រាស់ ។
ជនសង្ស័យទី៥- ឈ្មោះ សំ ឌី ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ប្រើប្រាស់ ។
ជនសង្ស័យទី៦- ឈ្មោះ ហ៊ួត ស្រីភាព ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ គ្មាន ប្រើប្រាស់ ។
ជនសង្ស័យទី៧- ឈ្មោះ ហុិន សោភណ័ ភេទ ស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ប្រើប្រាស់ សម្ភារដកហូត ៖ ថ្នាំចំនួន ៧កញ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យទី៨- ឈ្មោះ សុិន តារា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងចានាង ឃុំ អង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ គ្មាន ។
សំភារះដកហូត ក្រាមសថ្លាចំនួន ១ កូនកញ្ចប់តូច និងទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាននាំមកអធិការខណ្ឌចំការមន ដើម្បកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា