បុណ្យផ្ការស្មីសាមគ្គីនៅវត្តបទុមសុផានារាម ហៅវត្តគយត្របែកដើម្បីប្រមូលបច្ច័យ ចាក់សាបទីធ្លា នៅក្នុងវត្ត និងជុសជុលរោងទទួលភ្ញៀវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះគ្រូ រឹក សាបូ  អនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែក និងព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តដែល មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជុសជុលរោងទទួលភ្ញៀវឡើងវិញ ។

ការដង្ហែរអង្គផ្កា រួចវេរអង្គផ្ការស្មីសាមគ្គីប្រគេនព្រះសង្ឃនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២២
ស្ថិតនៅវត្ត បទុមសុផានារាម ហៅវត្តគយត្របែកក្នុង
ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀងដោយមានលោកលោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ ។

ព្រះគ្រូ រឹក សាបូ  អនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែកបានមានថេរដីកាថា ការផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ឡើងដោយមានការចូលរួមព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តគឺ
ដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជុសជុលរោងទទួលភ្ញៀវឡើងវិញ ។

ពិធីនេះបានប្រព្រឹត្តរយះពេល២ថ្ងៃទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះលោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ជាចុងបញ្ចប់ព្រះគ្រូ រឹក សាបូ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

 

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print