នគរបាលបើកប្រតិបត្តិការ ១០ ថ្ងៃ ឃាតករសម្លាប់បងថ្លៃឯងត្រូវបានវែកមុខជាសាធារណៈ

ចែករំលែក៖

ខេត្តបាត់ដំបងៈ​ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងផ្ទះទុកចោលលើដីចំការមួយកន្លែងស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ ដោយសភាពស្អុយរលួចរួចមក លោក ឧត្តមសេនីយ៍ទោ ស ថេត ស្នង ការនគរបាលខេត្តបាត់ដំបងបានដាក់វិធានការជាបន្ទាន់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការនគរ បាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ។ លុះមកដល់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៦ យើងទទួលបានបណ្តឹងមួយរបស់ឈ្មោះ ម៉ក់ ផល្លា ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដែលប្តឹងពីករណីបាត់ប្តីរបស់ខ្លួនឈ្មោះ ឈៀង បណ្តូល ភេទប្រុសអាយុ ២៦ ឆ្នាំ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ ដោយគ្មានដំណឹងអ្វីទាំងអស់ ហើយក្នុងអំឡុងពេលបាត់ប្តីនេះ ខ្លួនទទួលពត៌មានថា មានសពបុរសម្នាក់ស្អុយរលួយក្នុងដីចម្ការមួយកន្លែងក្នុងភូមិ វត្តរំដួល ខ្លួនបានឲ្យប្អូនថ្លៃឈ្មោះ រ៉េត រឿន ភេទប្រុស(ឃាតករ ) ជូនដើរកប្តីតែទីបំផុតនៅតែមិនទទួលបានលទ្ឋផល បើទោះបីជាសមត្ថកិច្ចបង្ហាញរូបថត ( សព ) ហើយក្តីតែខ្លួនមិនអាចសន្ឋិដ្ឋានថាជាប្តីរបស់ខ្លួនទេ ព្រោះរលួយមើលលែងស្គាល់ ។
ផ្តើមចេញពីចំណុចនេះក្រោមបញ្ជាដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចបានប្រើប្រាស់គ្រប់វិធានការជំនាញរបស់ នគរបាល និងទទួលបានការសហការណ៍ពីនាយកដ្ឋានជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់មកធ្វើការសាកសួរ រហូតវែកមុខជនដៃដល់ក្នុងករណី ឃាតកម្មនេះក្នុងនោះគឺ៖
១-ឈ្មោះ រ៉េត រឿត អាយុ២៥ឆ្នាំ (ជនដៃដល់ )ជាប្អូនថ្លៃជនរងគ្រោះ ( ប្រពន្ឋ និងប្រពន្ឋជាបងប្អូនបង្កើត)រស់នៅ ក្នុងភូមិជាមួយគ្នា គឺភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង
២-ឈ្មោះ វឿត វិបុល អាយុ១៧ឆ្នាំ (ជួយដឹកជនរងគ្រោះ)
៣-ឈ្មោះសឺន ដេត អាយុ១៨ឆ្នាំ
៤–ឈ្មោះវុធ ដារិទ្ធ អាយុ១៦ឆ្នាំ
៥ ឈ្មោះអែម អាង អាយុ២៣ឆ្នាំ
ក្នុងចម្លើយសារភាពរបស់ឈ្មោះ រ៉េត រឿត បានអះអាងថា ខ្លួនជាមួយជនរងគ្រោះឈ្មោះ ឈៀង បណ្តូលដែលជាបងថ្លៃមានមុខរបរជាកូនកាំបិតឲ្យចុងភៅធ្វើម្ហូបការដូចគ្នា មុនកើតហេតុ ធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នាព្រោះខ្លួនឃើញជនរងគ្រោះនេះមិនចេះជួយធ្វើការងារប្រពន្ឋគឹតតែដើរផឹកស៊ី។ លុះពេលយប់ជនរងគ្រោះបបួលខ្លួនមកផឹកស៊ីនៅក្នុងហាងមួយកន្លែងយីហោ(កំរើករាត្រី) មានគ្នាសរុប ០៦ នាក់ទាំងជនរងគ្រោះ ស្ថិតនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោយពេលផឹកស៊ីរួចចេញមកខាងក្រៅហាង ខ្លួនផ្តើមរំឭករឿងដែលជនរងគ្រោះឈ្លោះគ្នាជាមួយខ្លួនកាលពីថ្ងៃ ជនរងគ្រោះដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាប់ផង ក៏បញ្ឆេះជម្លោះម្តងទៀតជាមួយខ្លួន បូករួមកំហឹងកាលពីថ្ងៃផងខ្លួនបានវាយតប់លើមុខជនរងគ្រោះជាច្រើនដៃរហូតជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតី ភ្លាមនេះខ្លួនបានលើកជនរងគ្រោះដាក់លើម៉ូតូដោយពឹងឈ្មោះ វឿត វិបុល ភេទប្រុស ជិះទប់ពីក្រោយ រួចដឹកមកដល់ដីចំការមួយកន្លែងខ្លួនក៏អូសជនរងគ្រោះ ទៅដាក់ក្នុងផ្ទះទុកចោលមួយកន្លែងនេះរួច( មួលកជនរងគ្រោះសម្លាប់ ) ទើបចាកចេញមកវិញក៏បែកគ្នារៀងខ្លួនបាត់ទៅ ។ ផ្តើមចេញពីលទ្ឋផលនៃការ វែកមុខឃាតករដៃឆៅនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងសូមថ្លៃងអំណរគុណចំពោះការខិតខំរបស់សមត្ថកិច្ចនគរបាលគ្រប់ជំនាញ គ្រប់ថ្នាក់ អាជ្ញាធរគ្រប់អង្គភាពពាក់ព័ន្ឋ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមអរគុណចំពោះ ការបង្កលក្ខណៈគ្រប់យ៉ាងនិងការសហការណ៍ពីនាយកដ្ឋានជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ទើប ធ្វើឲ្យកិច្ចប្រតិបត្តិការ រយៈពេល ១០ ថ្ងៃ របស់យើងទទួលបានលទ្ឋផលគួរជាទីមោទនៈ ។ បច្ចុប្បន្នជនសង្ស័យទាំង ០៥ នាក់ ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕​

image image image image image image image image

ដោយ​ នគរបាលខេត្ត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print