ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ

ចែករំលែក៖

(តពីលេខមុន)
– សូមប្រណិប័តន៍ព្រះតេជគុណនាយករដ្ឋមន្ត្រី !
– សូមគោរព លោកជំទាវ!
– សូមជំរាបសួរឯកឧត្តមចៅហ្វាយខេត្ត…។ ល ។ បើស្និទ្ធស្នាលនឹងគ្នាគេចេញនាមតែម្ដង
– ជំរាបសួរលោក…(នាម)
– សុខសប្បាយជាទេលោក…(នាម) ជាទេ កនយើង…។ល។
លោកអ្នកដែលបានទទួលគារវកិច្ចក៏ឆ្លើយគួរសមតបវិញភ្លាមៗរបៀបដូចគ្នា:
– លោកចាងហ្វាងសុខជាទេ ?
– លោកគ្រូពេទ្យសុខសប្បាយទេ?
– លោកសៅ សុខជាទេ?
– លោកម៉ៅ សុខសប្បាយទេ…។ល។
កិរិយាបំពេញនូវគារវកិច្ចទៅមករកគ្នា គប្បីបន្ទន់ខ្លួនឱនក្បាលទៅមកជាដរាប ទោះសំពះក្តី គំនាប់ចាប់ដៃក្តី ។
បើបុរសធ្វើគារវកិច្ចចំពោះស្ត្រីដោយកិរិយា ងក់ក្បាលគោរព និងបន្លឺនូវវាចាគួរសមហើយថា:
– សូមប្រណិប័តន៍ លោកជំទាវ!
– សូមជម្រាបសួរ លោកស្រី !
– សូមគោរព អ្នកស្រី !
– ជំរាបសួរនាងកញ្ញា។ល។
នោះគប្បីបង្អង់ចាំឲ្យស្រីហុចដៃមកមុន ទើបបុរសលើកដៃទៅទទួលគំនាប់ជាខាងក្រោយ។
បើគេនាំយើងឲ្យស្គាល់អ្នកធំណាមួយ ដែលយើងមានប្រាថ្នាចង់ស្គាល់ យើងមិនត្រូវចរចាទៅកាន់លោកដោយដំណើរចចាកអារាករួសរាន់ពន់ពេកទេ។យើងត្រូវនិយាយមួយម៉ាត់ម្ដងម្ដងៗ ដោយដំណើរសុភាពរៀបរយល្អ ព្រមទាំងឥរិយាបង្ហាញឫកពាគោរពឲ្យគ្រប់គ្រាន់ផង ។ មិនត្រូវចាប់ឱបរឹតស្និទ្ធស្នាលឱ្យហួសប្រមាណពេក។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print