ខេត្តតាកែវ ៖ ដោយសារតែកំហឹងពេញខ្លួននិងគម្រោងចាស់បុរសម្នាក់បានយកដុំថ្មគប់ចូលផ្ទះគូបដិបក្សបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសក្បាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះសានសារឿនភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទីខេត្តតាកែវ បានយកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះឈ្មោះប៉ុល ខេង
ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យបែកកញ្ចក់ទ្វារផ្ទះចំនួនពីរផ្ទាំង ហើយបានគប់ទៅលើជនរងគ្រោះឈ្មោះឡោ ឆេង ភេទស្រី អាយុ ៥៧ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ
បណ្ដាលឲ្យរងរបួសបែកក្បាលពីក្រោយ
បច្ចុប្បន្នក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបណ្ដាលមកពីរឿងគំនុំព្រោះក្រុមគ្រួសារទាំងពីរធ្លាប់មានទំនាស់នឹងគ្នា
ក្រោយធ្វើសកម្មភាពជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនចាត់បញ្ជូនបន្តតាមនីតិវិធី៕
ដោយ ស សម