ខេត្តបន្ទាយមានជ័យ:ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ កំពុងបន្តចុះសហការជាមួយមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ និងប្រជាកសិករ ដើម្បីជូយសង្គ្រោះស្រូវបង្កើនរដូវខ្វះទឹកជាង 1ពាន់ហិកតា ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរី។ នៅក្នុងការងារអន្តរាគមន៍សង្គ្រោះស្រូវបង្កើនរដូវនៅឃុំសឿនេះ ក្រុមការងារក្រសួង និងមន្ទីរ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកប្រភេទ 65សេស ចំនួន 02 គ្រឿង ដោយធ្វើការបូមទម្លាក់ទឹកពីស្ទឹងមង្គលបូរី បញ្ចូលទៅក្នុងប្រឡាយចំនួន 02 ខ្សែ ដែលបងប្អូនប្រជាកសិករបានសហការគ្នាស្តាររួចជាស្រេច សម្រាប់នាំទឹកទៅស្រោចស្រពស្រូវរបស់ពួកគាត់ សរុបចំនួន 1.450 ហិកតា ក្នុងភូមិចំនួន 05៕
...