នគរបាលតាមស្ទាក់ឃាត់រថយន្តមួយគ្រឿងបន្ទាប់ពីបុកម៉ូតូហើយព្យាយាមបើកគេចដល់ក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ១៩៨៧មួយគ្រឿងត្រូវកម្លាំងនគបាលតាមឃាត់អ្នកបើកបរបន្ទាប់ពីបុកម៉ូតូនៅស្រុកអូរជ្រៅបណ្តាលឱ្យមនុស្ស២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ រួចហើយព្យាយាមបើករត់គេចខ្លួន តែរត់មិនរួចកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំខាងត្បូងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ជនរងគ្រោះមានគ្នា០២នាក់ ទី១-ឈ្មោះ រិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាបើកបរម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1E-1962 និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធមានឈ្មោះ ញុយ ប៊ុនថាំ អាយុ៣១ឆ្នាំ ពួកគាត់ទាំង២នាក់រស់នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុមានរថយន្តម៉ាកToyota Camry ស៊េរីឆ្នាំ១៩៨៧
ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ច-1791 ភព2 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបើកជែងរថយន្ត១គ្រឿងទៀតបណ្តាលឱ្យជ្រុលចង្កូតទៅបុកម៉ូតូធ្វើឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយពីបង្កហេតុរួចអ្នកបើករថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដេញតាមចាប់រថយន្តបាននៅក្នុងក្រុងសិរីសោភ័ណ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុកតែ
រថយន្ត។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ រីឯជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print