រថយន្តដឹកថ្មគេចពីរថយន្តឆ្លងផ្លូវបួងចង្កូតក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកថ្មមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងបេីកឆ្លងផ្លូវបួងចង្កូតខ្លាំងពេកក្រឡាប់ផ្ងារជេីងចាក់ថ្មចោលពេញផ្លូវ​ បង្កការកកស្ទះយ៉ាងខ្លាំងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចមុខបុរីសែនមនោរម្យ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង​ ពាក់ស្លាកលេខភ្នំពេញ3D 0268 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរបញ្ច្រាសទិសគ្នាបេីកឆ្លងផ្លូវទេីបធ្វេីឲ្យរថយន្តបែនគេចបួងចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងាជេីងចាក់ថ្មចោលពេញផ្លូវតែសំណាងមិនមានរងរបួសដល់មនុស្ស​ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុសម្រួលចរាចរណ៍និងប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯងដោយសារមិនបង្កដល់អ្នកដទៃ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print