អគ្គនាយក​សុីម៉ាក់​ ជួបសំណេះសំណាលជាមួយគ្រូ និងសិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១​នៅស្រុកលើកដែក

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងលោកស្រី​កិត្តិសង្ហបណ្ឌិត​ ឃួន សុដារី អនុប្រធានទី២​ រដ្ឋសភាជាតិ អនុប្រធានទី១គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណអចិន្ត្រៃយ៍គណពង្រឹងមូលដ្ឋានស្រុកលើកដែក និងក្នុងនាមលោក​ ហេង​ រតនា​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក រួមជាមួយលោក​ លោកស្រី នៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក នៅព្រឹក​ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមជាអធិបតីក្នុងជួបសំណេះសំណាលជាមួយគ្រូ និងសិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០ -២០២១នៅស្រុកលើកដែក។

សូមជម្រាបថា ក្នុងទូទាំងស្រុកលើកដែកមានសិស្សប្រលង​មធ្យមសិក្សាទុតិយភូមិចំនួន៣៧៩នាក់​ ប្រលងជាប់ចំនួន២៩៣នាក់​ ស្មេីនឹងប្រមាណ៧៨%​ ដែលក្នុងនោះសិស្សប្រលងជាប់ជ័យលាភីនិទ្ទេសA ចំនួន៧នាក់​ ដោយមានសិស្សម្នាក់បាននិទ្ទេសAខាងវិទ្យាសាស្ត្រសង្គមហេីយដែលទូទាំងខេត្តកណ្តាលទទួលបានតែម្នាក់គត់។

ជាការកត់សំគាល់សិស្សប្រលងជាប់មានការកេីនឡេីងជាលំដាប់ជារៀងរាល់ឆ្នាំ​ ពោលគឺនៅឆ្នាំសិក្សា២០១៤-២០១៥​ ប្រលងជាប់បានប្រមាណតែជាង៤១%​ ហេីយក្នុងឆ្នាំសិក្សា២០២០-២០២១​ បានប្រលងជាប់រហូតជិត៧៨%​ នេះជាមោទនភាពនៃជោគជ័យក្នុងកំណែទំរង់វិ័ស័យអប់រំរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ​ ដេីម្បីជាការលេីកទឹកចិត្តដោយក្នុងម្នាក់ៗទទួលបានម៉ូតូ Suzuki Smash V-2021 មួយគ្រឿង Table​មួយ​គ្រឿង និងថវិកាចំនួន៥០មុឺនរៀលផងដែរ។ តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សិស្សជាប់និទ្ទេសA ទាំង៧នាក់ក្នុងស្រុកលើលដែកនេះ ក៏នឹងត្រូវចូលរួមក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីនិទ្ទេសAទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចតេជោនាយករដ្ឋមន្រ្តី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print