សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូល​ ដោយសុវត្ថិភាព

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលម៉ោង២.៣៥នាទី(ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​ ត្រូវនឹងម៉ោង​១២.៣៥នាទី​ ម៉ោងនៅកម្ពុជា)​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូ ដល់ទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ។

នៅក្នុងដំណើរនៃការអញ្ជើញមកដល់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិអ៉ីនឆន់​ ទីក្រុងសេអ៊ូល រួមមានមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ឯកអគ្គរដ្ឋទូតកម្ពុជា​ រួមនឹងមន្ត្រីទូតកម្ពុជា​ប្រចាំនៅសាធារណរដ្ឋកូរ៉េជាច្រើនរូបទៀត។

សម្រាប់ព័ត៌មាននៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្សេងៗ នឹងធ្វើការផ្សាយជូនបងប្អូនជនរួមជាតិជាបន្តបន្ទាប់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print