បុរសជនជាតិកូរ៉េពីរនាក់ចូលម៉ាស្សានាំស្រីៗជក់គ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ​ បុរសជនជាតិកូរ៉េពីរនាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន​ បន្ទាប់ពីចូលម៉ាស្សារួចគៀងគរស្រីៗនៅទីនោះជក់ថ្នាំញៀន។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាមោ៉ង២៣និង០០ថ្ងៃទី២២​ ខែមេសា ឆ្នាំ២០១៦នៅចំនុចផ្ទះមា៉ស្សាកោសជប់យីហោ៦៣ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាៈ​ ករណីនេះគឺឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង​ ក្នុងនោះរួមមានៈ ទី១ៈឈោ្មះស៊ុង ជិក ភេទប្រុស អា យុ៣៩ឆ្នាំ មុខរបរមើលការខុសត្រូវ រោងចក្រ។ ទី២ៈឈ្មោះយុាំង សុងហ៊ុង ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខបុគ្គលិករោងចក្រ។ សំភារៈចាប់ដកហូតរួមមាន៖ ថ្នាំក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច ទូរស័ព្ទ២គ្រឿង ម៉ូតូធំ១គ្រឿង។
​ បច្ចុប្បន្នៈជនសង្ស័យទាំង២នាក់និង វត្ថុតាងបញ្ជូនទៅអ/ហក្រុង។

image image image

ដោយៈ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print