ជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគឿងញៀន ត្រូវ​នគរបាលខេត្តព្រះសីហនុ​ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​​នគរ​បាលស្រុកព្រៃនប់​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​។ នេះបេី​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ជនសង្ស័យមានឈ្មោះ ដុំ សុផល ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរកម្មសំណង់ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។​

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីវេលាម៉ោង​ ៤រសៀល​ថ្ងៃទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគឿងញៀន នៅចំណុចក្នុងភូមិគគីរ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ចជំនាញ​បានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ ។​ -ទូរស័ព្ទដៃចំនួន០១ គ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការនគរបាលខេត្ត​ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print