អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈនៅក្នុងខេត្តមួយចំនួន​ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា​ ក្នុងទិសដៅបញ្រ្ជាបការយល់ដឹងដល់សាធារណៈជនទូទៅជាពិសេសធុរជន ពាក់ព័ន្ធនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រី ក.ប.ប. អនុវត្តគោលការណ៍ អប់រំណែនាំក៏ដូចជាអនុវត្តច្បាប់ទន្ទឹមគ្នា។ ដូចនេះ យើងសង្កេតឃើញថាអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថយចុះ។

ប្រភពដដែលបន្តថា​ មន្ត្រី ក.ប.ប. នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានបន្តប្រតិបត្តិការអធិការកិច្ចលើអាជីវកម្មប្រេងឥន្ធនៈសរុបចំនួន ២៨ស្ថានីយ​ និងដេប៉ូ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកទ្រាំង ខេត្តតាកែវ ដែលក្នុងនោះមន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពតែ៧ប៉ុណ្ណោះ។

ជាក់ស្ដែង​លទ្ធផលនេះអាចឆ្លុះបញ្ចាំងពីការយល់ដឹង និងការចូលរួមរបស់ធុរជនពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណាមិញ ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រី ក.ប.ប.ចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតែម្តង។

គួរបញ្ជាក់ថា​ មន្រ្ទីជំនាញ​ នៅតែបន្តការពារសិទ្ធិដល់អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្តរាជធានី​ ខេត្ត​ ក្រុង ជារៀង​រាល់​ថ្ងៃ​ផងដែរ​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print