Breaking News៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា , ខ្ញុំសូមអំពាវនាវដ៏ទទូចដោយសារការចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្នុងសភាពចំនួនជាង៣ខ្ទង់ជារៀង រាល់ថ្ងៃ គួរឱ្យព្រួយបារម្ភណាស់ សូមបុគ្គលគ្រប់រូបត្រូវតែបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យ បានហ្មត់ចត់ជាទីបំផុតពីឥឡូវនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជា ចាំបាច់ នូវ ”៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ “ ឱ្យបានទាន់ ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយរបស់លោកអ្នកព្រោះ Omicron កំពុងតែចរាចរឆ្លងយ៉ាងលឿននៅ ក្នុងសហគមន៍របស់យើងហើយ។

លោកស្រីវេជ្ជបណ្ឌិតបន្តថា, អូមីក្រុងមកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ឱ្យបានទាន់ពេល មិនត្រូវបណ្តោយ ឱ្យឆ្លងរាល ត្រៀមខ្លួនគ្រប់ពេល ការពារកាយា ពីការវ៉ៃលុកនៃកូវីដ-១៩ ។

លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងថា, សូមត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងការអាចកើនឡើងជាបន្តបន្ទាប់នៃការឆ្លងអូមីក្រុង ដែល កើតមាននៅពេលនេះ ដើម្បីកុំឱ្យហួសខ្សែបន្ទាត់ក្រហម។

សូមកុំភ្លេច “៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ” យើងរួមគ្នាអនុវត្តពីឥឡូវនេះតទៅ និងកាត់បន្ថយ ការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្ដុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀស ផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ សូមអរគុណ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print