មន្រ្តី​ជាន់ខ្ពស់​ពន្ធនាគារ៖ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ យើងចាក់វ៉ាក់សាំងដូសទី៣ ជូនជនជាប់ឃុំបានប្រមាណជាង៨២ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាម​ការបញ្ជាក់​ពី​អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានថ្លែង​ឱ្យ​ដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖​ «គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ យើងចាក់វ៉ាក់សាំងដូសទី៣ ជូនជនជាប់ឃុំនៅទូទាំងប្រទេស​ បាន ចំនួន៣១,៣៣៤នាក់ ស្មើប្រមាណជាង៨២ភាគរយ នៃជនជាប់ឃុំសរុប។ ក្នុងនោះស្ដ្រីមាន ១,៨២៧នាក់»។

អ្នកនាំពាក្យពន្ធនាគាររូបនេះ​ បានថ្លែងបន្តថា​ ដំណើរការចាក់វ៉ាក់សាំងជូនអ្នកជាប់ឃុំនេះ ធ្វើឡើងដោយមានកិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ទីរពេទ្យ១៦ឧសភា របស់ក្រសួងមហាផ្ទៃ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តមួយចំនួន។

លោក នុត សវនា បានគូសបញ្ជាក់បន្ថែមថា៖​ សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនមន្ដ្រីពន្ធនាគារវិញ ចាក់ដូសទី៣បានបញ្ចប់រួចរាល់អស់ហើយ ហើយក៏កំពុងបន្ដចាក់ដូសទី៤បន្ថែមទៀត ដល់អ្នកដែលបានចាក់ដូសទី៣ រួចរាល់ រយៈពេល៤ខែឡើង។ ការចាក់ដូសទី៤ ជូនមន្ដ្រីពន្ធនាគារនៅពេលនេះ គឺសម្រេចបានជាង៣០ភាគរយ។

ដោយឡែក​បេី​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាលកម្ពុជា​ ក៏បានឱ្យដឹងដែរថា​ ​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៦១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៧,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៨១% ៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print