លីអាន ហាងលក់ម្សៅមី សង្ស័យនាំចូលពីវៀតណាមបន្លំគេចពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងលោកម្សៅមីយីហោ លីអាន សង្ស័យថាការដឹកជញ្ជូនយកមកស្តុកទុក និងចែកចាយនៅក្នុងរាជធានីភ្នំពេញ ក៏ដូចបន្តទៅកាន់បណ្តាខេត្តមួយចំនួនទៀត ជាប្រភេទទំនិញគេចពន្ធ។

ទីតាំងយាងលក់ម្សៅមីយីហោ លីអាន ស្ថិតនៅចំណុចផ្ទះលេខ១៥Eo ផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជាទូទៅម្សៅមីជាច្រើនត្រូវបានប្រើប្រាស់ប្រភេទរថយន្តទូរីសធ្វើជាមធ្យាបាលដឹកជញ្ជូន នាំមកពីប្រទេសវៀតណាមយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដើម្បីបន្តចែកចាយ ក្នុងនោះត្រូវបានគេលួយខ្សិបខ្សៀវថា សុទ្ធតែជាប្រភេទទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមួយដ្ឋានលោកស្រី កែវ កុសល ចៅសង្កាត់វាលវង់ខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានប្រាប់នគរវត្តតាមទូរស័ព្ទយ៉ាងខ្លីថា «ម៉េច!..ទីតាំងហ្នឹងមានបញ្ហាអី ចង់ដឹងធើអី..រួចក៏បិទទូរស័ព្ទ»។ អ្នកស្រីមានប្រសាសន៍បែបនេះហាក់ដូចជាដឹងថា ទីតាំងនោះរកស៊ីមិនស្របច្បាប់និងក្នុងនាមអាជ្ញាធរការពារលាក់បាំងផងដែរ។

ចំពោះម្ចាស់ទីតាំង នគរដ្រេហ្គន មិនអាចទាក់ទងបានទេនាព្រឹកថ្ងៃទីខែឆ្នាំដដែលនេះដោយគ្មានលេខទូរស័ព្ទក៏ដូចជាសមត្ថកិច្ចគយ និងរដ្ឋាករសាខាខណ្ឌ៧មករា ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែប្រភពមិនផ្លូវការបានបង្ហើបថា កន្លងទៅក្នុងខណ្ឌ៧មករា មានទីតាំងលក់ម៉ូតូគេចពន្ធ ជាមួយនិងគ្រឿងបន្លាសជាហូរហែល ក្លាយទៅជាសំបុកម៉ូតូអត់ពន្ធចរាចរណ៍ដ៏អនាធិបតេយ្យទៅហើយ៕

20160422200353

20160422200352

ដោយ៖ ស សម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print