នីហ្សេរីយ៉ាត្រូវការអន្តរជាតិជួយអន្តរគមន៍ក្នុងការកំចាត់ក្រុមបូកូហារ៉ាម

ចែករំលែក៖

ដោយរងការវាយប្រហារអត់ឈប់ឈរពីក្រុមភេរវកម្មបូកូហារ៉ាមធ្វើឲ្យពលរដ្ឋនីហ្សេរីយ៉ារស់នៅភ័យខ្លាច។ កម្លាំងទាហាននីហ្សេរីយ៉ាពិបាកក្នុងការយកឈ្នះទៅលើក្រុមបូកូហារ៉ាមទាំងស្រុងទើបប្រធានាធិបតីប្រទេសនេះស្នើរដល់សហគមន៍អន្តរជាតិជួយអន្តរគមន៍ ពិសេសគឺអាមេរិក។

ប្រធានាធិបតី នីហ្សេរីយ៉ា លោក ម៉ាម៉ាឌ៊ូ ប៊ូហារី បានជួប​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ពិសេស​លើកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម បូកូហារ៉ាម ជាមួយប្រធានាធិបតីអាមេរិកនៅឯសេតវិមាននាពេលកន្លងមកដោយសារលោកបានស្នើរឲ្យអាមេរិកជួយអន្តរគមន៍។

​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នីហ្សេរីយ៉ា​ជារឿងសំខាន់បំផុតសម្រាប់ប្រទេសអាហ្វ្រិកមួយនោះដែលមានប្រជាជន​ប្រមាណ​ជា​ជាង​១៧០​លាន​នាក់ ត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាចាំបាច់ និង​ ​ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​និយមជ្រុល បូកូហារ៉ាម។ ក្រុម បូកូហារ៉ាម​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៣០០០​ពាន់​នាក់​នៅ​ទូទាំង​ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​ក្នុង​ការ​ប្រទូសរ៉ាយ​អស់រយៈពេល​ជាង​៦​ឆ្នាំ និង​មនុស្ស​ប្រមាណ​ជាង​១​លាន​៥​សែន​នាក់ ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ៕

20150722-182306.jpg

...

20150722-182310.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print