ការប្រកួតប្រជែងចូលទៅកាន់តំណែងសេតវិមានកាន់តែតានតឹង

ចែករំលែក៖

ការប្រកួតតប្រជែងចូលទៅកៅអីម្ចាស់ក្នុងសេតវិមានលើកទី​៤៥ ពេលនេះកំពុងឈានដល់ដំណាក់កាលតានតឹងបំផុត ពេលដែលមានបេក្ខភាពជាច្រើនប្រកាសឈរឈ្មោះបោះឆ្នោត​ដណ្តើមអាសននោះ។
បច្ចុប្បន្នមហាសេដ្ឋី Donald Trump កំពុងតែនាំមុខទៅលើបេក្ខភាពនានារបស់គណបក្ស​សាធា​រណរដ្ឋ។ ចំណែកលោកស្រីហីលឡារីញលីនតុនកីនាំមុខក្នុងចំណោមបេក្ខភាពនៅក្នុងគណ​បក្សប្រជាធិបតេយ្យផងដែរ។
ការប្រឈមមុខដាក់គ្នាផ្ទៃក្នុងនៅក្នុងគណបក្សសាធារណរដ្ឋកំពុងស្ថិតនៅក្នុងដំណាក់កាលតានតឹងបំផុត ដោយសារនៅក្នុងគណបក្សនោះមានបេក្ខភាពចូលរួមប្រកួតតប្រជែងមានរហូត​ដល់ទៅ​១៦រូប។
អភិបាលរដ្ឋ​Ohio កាលពីថ្ងៃទី​២២ខែកក្កដាក៏បានប្រកាសជាផ្លូវការដែរថា​នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ​២០១៦​។ លោក​John Kasich អាយុ​៦៣ឆ្នាំ​បានជាប់ឆ្នោតជាអភិបាលរដ្ឋ​Ohio ពីរអាណត្តិរួមមក។ លោកបានប្រកាស់ថា​ពេលនេះលោកមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញក្តីសុបិន្តរបស់អាមេរិក។
ក្នុងចំណោមបេក្ខភាពទាំង​១៦រូបនៅក្នុងគណបក្សសាធារណរដ្ឋមានតែមហាសេដ្ឋី​Donald Trump នាំមុខគេតាំងពីដើមមក។
​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ គាំទ្រ​លោកស្រី​គ្លី​ន​តុ​ន​ ជា​បេក្ខភាព​ប្រធានាធិបតី​លេចធ្លោ​ជាងគេ​បំផុត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ទទួល​ បានការ​គាំទ្រ​ច្រើន​ជាងគេ​បង្អស់​ក្នុង​ចំណោម​បេក្ខភាព​ប្រធានាធិបតី​។​
​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​របស់​ CNN​ និង​ ORN​ បាន​ប្រកាស​ ថា​ ចំនួន​ពលរដ្ឋ​គាំទ្រ​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក្លាយជា​ប្រធានាធិបតី​មាន​រហូត​ដល់​ទៅ​៥៧​ភាគរយ​ ចំណែក​អនុ​ប្រ​ធានា​នា​ធិ​បតី​ ចូ​ បៃ​ឌិន​ ទទួល​បានការ​គាំទ្រ​១៦​ភាគរយ​ ហើយ​តំណាងរាស្ត្រ​ Bernie​ Sanders​ ទទួល​បានការ​គាំទ្រ​តែ​១៤​ភាគរយ​។​
​កន្លង​មក​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ឈរ​លំដាប់​ទី​២​ក្នុង​គណបក្ស​ប្រជា​ធ​កប​តេ​យ្យ​ក្នុង​ការ​ ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នា​ឆ្នាំ​២០០៨​ តែ​ពេល​នេះ​លោកស្រី​ឈរ​លំដាប់​ទី​មួយ​ហើយ​មានការ​គាំទ្រ​ច្រើន​ជាងគេ​បង្អស់ ​ ទាំង​បេក្ខភាព​មក​ពី​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ​។​
​ចំណែក​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ អតីត​អភិបាល​រដ្ឋ​ Florida​ លោក​Jeb​ Bush​ ដែល​ជា​ប្អូនប្រុស​របស់​អតីត​ប្រធានាធិបតី​បូស​ទទួល​បាន​តែ​១៩​ភាគរយ​គឺ​ កើនឡើង​១៣​ភាគរយ​ប្រៀបធៀប​នឹង​ខែមិថុនា​កន្លង​មក​។​ ចំណែក​មហាសេដ្ឋី​អចលនទ្រព្យ​លោក​ Donald​ Trump​ ទទួល​បានការ​គាំទ្រ​១២​ភាគរយ​ កើន​៣​ភាគរយ​ បើ​ប្រៀបធៀប​ពេល​ដែល​លោក​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​។​ បេក្ខភាព​ទាំង​ពីរ​រូប​មានការ​លេចធ្លោ​ជាងគេ​បំផុត​នៅ​ក្នុង​គណបក្ស​ សាធារណរដ្ឋ​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ តំណាងរាស្ត្រ​មក​ពី​រដ្ឋ​ Florida​ លោក​ Marco​ Rubio​ កំពុង​តែ​បាត់បង់​ការ​គាំទ្រ​ពី​មហាជន​ដែល​ពី​មុន​មានការ​គាំទ្រ​ដល់​ទៅ​១៤​ ភាគរយ​ ចំណែក​ពេល​នេះ​មាន​តែ​ ៦​ភាគរយ​ប៉ុណ្ណោះ​ ។​
​តាម​លទ្ធផល​ស្ទង់​មតិ​ពលរដ្ឋ​អា​មេ​រិ​ក​បង្ហាញ​ឲ្យ​ឃើញ​ថា​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​នាំមុខ​ដាច់​បេក្ខភាព​នានា​ទាំងអស់​។​ នៅ​ថ្ងៃនេះ​ដែរ​លោកស្រី​គ្លី​ន​តុ​ន​បាន​ប្រកាស​ពី​ទឹកប្រាក់​សម្រាប់​ ឃោសនាបោះឆ្នោត​ក្នុង​តំណាក់កាល​ទី​មួយ​មាន​រហូត​ដល់​ទៅ​៤៥​លាន​ដុល្លារ​ គឺ​ខ្ពស់​ជាង​ប្រធានាធិបតី​ អូ​បា​ម៉ា​ ដែល​មាន​តែ​៤១,៩​លាន​ដុល្លារ​។​
​កន្លង​មក​ លោកស្រី​គ្លី​ន​តុ​ន​ ក៏​បាន​ដាក់​គោលដៅ​ឃោសនា​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​១០០​លាន​ដុល្លារ​ ទើប​គ្រប់គ្រាន់​។​ តាម​គម្រោង​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​ត្រូវ​ប្រគល់​ របាយការណ៍​ថវិកា​ឃោសនាបោះឆ្នោត​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ ​ទី​១៥​ ខែកក្កដា​៕

20150722-183911.jpg

20150722-183917.jpg

...

20150722-183921.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print