សេចក្តីជូនដំណឹងនៅស្រុកទឹកឈូ អាជ្ញាធរនឹងសមត្ថកិច្ចបើកអោយលេងយូគីយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកំពត: ល្បែងយូគីមួយវង់បានបើកដំណើរការយូរមកហើយក្រោមក្រសែភ្នែកសមត្ថកិច្ច-អាជ្ញាធរនៅទីនោះបើកដ៏ទូលាយនៅចំណុចភូមិ-ឃុំឆ្នាំ៧ ស្រុកទឹកឈូ ខេត្តកំពត។
ជាទូទៅមានមនុស្សចូលលេងដ៏ពពាក់ពពូនរាប់សិបនាក់ ដែលគេបើកអោយដំណើរការចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១រំលងអាធ្រាត្រ ហើយអ្នកចាក់ម្នាក់ៗភ្នាល់យ៉ាងតិចចាប់៣០មឺុនរៀលឡើងទៅ។
អ្នកញៀនល្បែងនិយាយថាម្ចាស់វង់យូគីធានាចំពោះសុវត្ថិភាពសន្តិសុខ មិនអោយសមត្ថកិច្ចនឹងអាជ្ញាធរចាប់ទេ ព្រោះគេបានចាត់ចែងបង់លុយដល់ថ្នាក់ខេត្តឯណោះ។
ប្រជាពលរដ្ឋនៅទីនោះព្រួយបារម្ភយ៉ាងខ្លាំងពីបទល្មើសកើតឡើង ពីព្រោះបទល្មើសផ្តើមចេញពីប្រភពបនល្បែងនេះ។ ម្យ៉ាងទៀតការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពពុំុមានតម្លាភាព។ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print