សភាសហព័ន្ធរុស្ស៊ី បានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

ចែករំលែក៖

រុស្សី៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ លោកបណ្ឌិតរដ្ឋ ជាម យៀប ក៏បានបន្តនៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី គឺលោក នីកូឡាយ ហ្វីដូរ៉ូវ (Nikolay Fedorov) អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះការចុះ អនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្សី ជាមួយ នឹងព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកនេះ ដែលជាកក្តា យ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត។ សម្តេច ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម នីកូឡាយ ហ្វីដូរ៉ូវ ដែលបានខិតខំ ជំរុញលើកកម្ពស់ ទំនាក់ទំនងសភាប្រទេសទំាងពីរកម្ពុជា-រុស្ស៊ី ឲ្យមានការរីកចម្រើន ជាលំដាប់។

ជាទីបញ្ចប់សម្តេចប្រធានរដ្ឋសភា សំណូមពរ និងគំាទ្រចំពោះ គម្រោងការកៀងគរអ្នកវិនិយោគ អ្នកទេសចរ ពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសកម្ពុជាបន្ថែមទៀត៕​

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print