សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ ដែលពិធីនេះប្រារព្វពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសិល្បៈសកល (HJ Global Art Center) ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ពិធីដ៏មានអត្ថន័យនោះ មានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ហា ចាហាន់មូន ស្ថាបនិកមូលនិធិអង្គការសហព័ន្ធសន្តិភាពសកល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក បាន គីមូន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ម៉ាក់ ប៉ែន អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ ក្នុងនោះមានទាំងការថ្លែងសារតាមប្រព័ន្ធវីដេអូ ពីសំណាក់អតីតប្រធានាធិបតី អនុប្រធានាធិបតី នាយករដ្ឋមន្រ្តី នៃបណ្តាប្រទេសក្នុងទ្វីបអាមេរិក អាស៊ី អាហ្រ្វិក និងបណ្តាវាគ្មិននយោបាយ សេដ្ឋកិច្ចឆ្នើមៗ របស់ពិភពលោកជាច្រើនរូប។

នៅក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ បណ្តាមេដឹកនាំពិភពលោក បានលើកឡើងពីគំនិតរួមគ្នា ក្នុងការបញ្ចប់សង្រ្គាម និងការនាំមកនូវសន្តិភាព នៅឧបទ្វីបកូរ៉េ ទាំងផ្លូវចិត្ត ផ្លូវអារម្មណ៍ ផ្លូវកាយ បញ្ញាស្មារតី ក្រោមព្រះជាម្ចាស់ ក្នុងការនាំពិភពលោកទាំងមូលរស់នៅក្រោម ដំបូលសន្តិភាពយូរអង្វែង។ ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនៅសុន្ទរថាប្រកបដោយអត្ថន័យសម្រាប់ជាការរួមចំណែកកសាងសន្តិភាព និងចែករំលែកនូវបទពិសោធន៍នៅកម្ពុជាបានដាក់ចេញទទួលបានភាពជោគជ័យនៅពេលកន្លងមកផងដែរ។

លោកស្រី ហា ចាហាន់មូន ស្ថាបនិកមូលនិធិសន្តិភាពសកល បានថ្លែងថា ប្រទេសជាច្រើនជុំវិញពិភពលោក លុះត្រាតែមានវត្តមានរបស់ព្រះនៅជាមួយគេ គឺអ្នកបានធ្វើល្អចំពោះប្រទេសទាំងអស់ នោះប្រទេសទាំងនោះ អាចរស់នៅជាមួយព្រះដូចឪពុកម្តាយរបស់ខ្លួន។ លោកស្រីបណ្ឌិតបន្តថា ប្រវត្តិ សាស្រ្តកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌រួម ហេតុអីបានជាមានការបែកបាកកូរ៉េខាងជើង និងខាងត្បូង លុះត្រាតែប្រទេសកូរ៉េទាំងពីររួបរួមគ្នា ទើបអាចនាំសន្តិភាពសម្រាបអាស៊ីឥសាន្ត ដ៏ដូចជាសន្តិភាពពិភពលោកទាំងមូល គ្រួសារតែមួយ គ្រួសារស្ថិតនៅក្រោមព្រះ។ លោកស្រីបណ្ឌិត ក៏បានស្នើសុំឲ្យកូរ៉េទាំងពីរ នៅជាមួយលោកជំទាវ ដើម្បីឲ្យកូរ៉េទាំងពីរ ក្លាយជាឧបទ្វីបតែមួយ ដែលកូនស្រីប្រុសទាំងពីរ ក្លាយជាគ្រួសារតែមួយ តំបន់តែមួយ នៅពេលដែល ប្រទេសទាំងអស់ ក្លាយជាគ្រួសារតែមួយក្រោមព្រះជាម្ចាស់៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print