កម្លាំងប៉ូលិសបារាំងបង្ក្រាបយ៉ាងចាស់ដៃដល់ក្រុមបាតុករ«ក្បួនរថយន្តសេរី»

ចែករំលែក៖

កម្លាំងប៉ូលិសបារាំងនៅទីក្រុងប៉ារីស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងបំបែកក្រុមបាតុករ «ក្បួនរថយន្តសេរី»ដែលមានប្រភពចេញមកពីប្រទេសកាណាដា។ កម្លាំងប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើននៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។

បាតុករ«ក្បួនរថយន្តសេរី» បាន
ដង្ហែចូលក្នុងទីក្រុងប៉ារីស ហើយភ្លាមៗនោះរដ្ឋាភិបាលបានបញ្ជូនកម្លាំងប៉ូសប្រមាណ៧០០០នាក់ ទៅបំបែកក្រុមបាតុករ ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលមានគ្នាប្រមាណ៨០០០នាក់ចូលរួម។
ចរាចរណ៍នៅទីក្រុងប៉ារីសត្រូវបានជាប់គាំងដោយសារតែបាតុកម្មនេះ។ ក្រុមបាតុករនៅបារាំងគឺទទួលបានឥទ្ធិពលមកពីប្រទេសកាណាដា ដែលកំពុងធ្វើបាតុកម្មមិនទាន់បញ្ចប់នៅឡើយនោះ។ គ្រាប់បែកផ្សែងគ្របដណ្តប់នៅតាមផ្លូវថ្នល់ក្នុងទីក្រុងប៉ារីសពេលប៉ូលិសបំបែកហ្វូងបាតុករ។
មុនពេលបាតុកម្មឈានចូលដល់ទីក្រុងប៉ារីសក៏មានបាតុកម្ម«ក្បួនរថយន្តសេរី»ធ្វើឡើងនៅទីក្រុងជាច្រើនដែរ មានដូចជា ទីក្រុង Lille, Strasbourg, Chatereau តាំងពីយប់ថ្ងៃទី ១១ខែកុម្ភៈ ។ កម្លាំងប៉ូលិសចាប់ក្រុមបាតុករបាន៥៤នាក់ និងរឹបអូសបានរបាំងមុខ អាវុធ កាំភ្លើងចម្ពាមកៅស៊ូ …៕ ដោយសាធី

...


រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print