បុគ្គលិកអង្គការសហប្រជាជាតិត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេសយេម៉ែន

ចែករំលែក៖

នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ អង្គការសហប្រជាជាតិបានប្រកាសថា មានបុគ្គលិក៥នាក់ត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេសយេម៉ែន ក្នុងពេលកំពុងធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងកំពង់ផែ Aden ក្រោយពីបំពេញបេសកកម្មរួចរាល់ ។

លោក Russell Geekie អ្នកនាំពាក្យអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសយេម៉ែនបានឱ្យដឹងថា បុគ្គលិករបស់អង្គការនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ខែកុម្ភៈ នៅក្នុងខេត្ត Abyan ។ នៅពេលនេះអង្គការសហប្រជាជាតិបានសហការជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីជួយរំដោះបុគ្គលិកទាំង៥នាក់។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវពាក់ព័ន្ធនឹងការចាប់ពង្រត់បុគ្គលិក UN នៅឡើយទេ។ សង្រ្គាមនៅយេម៉ែន ដែលអូសបន្លាយតាំងពីឆ្នាំ២០១៤មកបានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយ ៨០ភាគរយនៃប្រជាជនយេម៉ែន រស់នៅពឹងផ្អែកលើជំនួយ៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print