វៀតណាមចាប់ផ្តើមបើកការហោះហើរអន្តរជាតិធម្មតាវិញនៅថ្ងៃទី១៥ខែកុម្ភៈ

ចែករំលែក៖

ចាប់ពីថ្ងៃទី១៥ខែកុម្ភៈទៅ វៀតណាមនឹងលុបចោលរាល់ការកាត់បន្ថយជើងហោះហើរ ដោយចាប់ផ្តើមដំណើរការហោះហើរអន្តរជាតិធម្មតាឡើងវិញដូចពេលមុនផ្ទុះកូវីដ-១៩ ។

នាយកដ្ឋានអាកាសចរណ៍ជាតិវៀតណាម បានប្រកាសឱ្យដឹងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍បរទេស ចាប់ពីថ្ងៃទី១៥ខែកុម្ភៈនឹងចាប់ផ្តើមដំណើរការហោះហើរធម្មតាឡើងវិញ មិនមានការកាត់បន្ថយនោះឡើយ។ បើទោះបីការហោះហើរមិនមានការកាត់បន្ថយ ប៉ុន្តែច្បាប់ពេលចូលក្នុងប្រទេសគឺត្រូវអនុវត្តតាមវិធានការ ទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាលវៀតណាម និងការណែនាំរបស់ក្រសួងសន្តិសុខជាតិ។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វៀតណាមបានចាប់ផ្តើមបើកការហោះហើរធម្មតាឡើងវិញ សម្រាប់អ្នកដំណើរមកពីប្រទេស អាមេរិក ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ សិង្ហបុរី អូស្ត្រាលី រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់។ ប៉ុន្តែទោះបីមានការបើកហោះហើរធម្មតាវិញក្តី តែចំនួនអ្នកដំណើរនៅមានកម្រិតនៅឡើយទេ។
ប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺតំបន់អាស៊ាន បានចាប់ផ្តើមដំណើរការបើកទ្វារប្រទេសទាំងស្រុងឡើងវិញ រស់នៅជាមួយកូវីដ-១៩ ក្រោយការចាក់វ៉ាក់សាំងបានច្រើន។ ក្នុងពេលនេះមានប្រទេសជាច្រើន ដូចជា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី…បានបើកទ្វារទទួលអ្នកទេសចរបរទេសដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន៕ ដោយសាធី

...


រូបថត៖CTV/Vietnam+

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print