រថយន្តកែច្នែដឹកមើមដំឡូងមីចុះចំណោតដាក់លេខមិនចូលរេចង្កូតទៅបុកម៉ូតូបណ្ដាលឲ្យ មនុស្សស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល៩នាក់

ចែករំលែក៖

បាត់ដំបង÷តាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយមានរថយន្តកែច្នៃ១គ្រឿងដឹកមើមដំឡូងមីក្នុងទិសដៅពីជើងទៅត្បូងលើបណ្ដោផ្លូវជាតិលេខ៥៩ ពេលចុះចំណោយ ដាក់លេខមិនចូលក៏រេចង្កូតទៅបុកម៉ូតូនៅពីមុខបណ្ដាលឲ្យអូសម៉ូតូនិងមនុស្សទៅនិងថ្មបណ្ដាលឲ្យរថយន្តកែច្នៃក្រឡាប់ ស្លាប់៤នាក់រងរបួសធ្ងន់ស្រាល០៩នាក់។

 

បើតាមលោកវរ:សេនីយ៍ទោ ហេង បារាំង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១៣ខែ២ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ លើភ្នំព្រឹក ភូមិ ថ្នល់បត់ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០១លើក រវាងម៉ូតូ និងរថយន្តកែឆ្នៃ បង្កដោយរថយន្តកែឆ្នៃ ពណ៌ខៀវខ្ចី អ្នកបើកបរឈ្មោះ ឡោម រឿនភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នករួមដំណើរ :

១. ឈ្មោះ សុត វី ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកោះតូច ឃុំ សំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់)

២.ឈ្មោះ សុត វឿន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ.ឃុំជាមួយគ្នា (របួសធ្ងន់)។

៣.ឈ្មោះសុត មុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (របួសស្រាល)

៤.ឈ្មោះ ឡូញ រ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសស្រាល)

៥. ឈ្មោះ សែម សំណាង ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (ស្រាល)

៦. ឈ្មោះ ធឿន ពន្លក ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា (ធ្ងន់)

៧. សុត សត់ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា (ធ្ងន់) 

៨. ចក់ រង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(ស្រាល)

៩.ពោ ណែត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (ធ្ងន់)

១០.ញាញ់ ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (ធ្ងន់) បើកបរទិសដៅ ពី ជើងទៅត្បូង ដល់ចំណោទភ្នំព្រឹក ក៏ក្រឡាប់ទៅបុកអូសម៉ូតូ ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ស្លាកលេខ បាត់ដំបង 1AP 2707  អ្នកបើកបរម៉ូតូ ឈ្មោះញ៉ែម ធឿន ភេទស្រី អាយុ ៦២ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង

(ស្លាប់) អ្នករួមដំណើរ :

១.ឈ្មោះ ហែល រ៉េត ភេទប្រុស អាយុ ៦៣ ឆ្នាំ រស់នៅភូមិ .ឃុំ  ជាមួយគ្នា (ស្លាប់) 

២. ឈ្មោះ  ក្រៃ ភព ភេទ ប្រុស អាយុ ០៣ ឆ្នាំ រស់នៅភូមិ .ឃុំ ជាមួយគ្នា (ស្លាប់)។

លោកបានបន្តទៀតថារួមមាន- មនុស្ស 🙁 ស្លាប់

 ០៤នាក់)( របួសធ្ងន់០៥ នាក់ ស្រាល ០៤ នាក់)

– ការខូចខាត: រថយន្តកែឆ្នៃ០១ គ្រឿង ម៉ូតូ ០១នាក់

ក្រោយពីកើតហេតុលោកក៏បានឲ្យមន្ត្រីសមត្តកិច្ចជំនាញរបស់លោកចុះពិនិត្យនិងវាសវែងដល់កន្លែងកើតហេតុ

បន្ទាប់មកបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី,

ចំណែករថយន្តឆ្នៃនិងម៉ូតូ កម្លាំងជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ ដ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print