ក្រុមគ្រួសាររបស់លោក ឃ្លាំង ហួត ចុះសួរសុខទុក្ខ និងនាំយកអំណោយដល់កុមារផ្ទុកមេរោគអេដស៏ក្នុងសង្កាត់បាក់ខែង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រួសាររបស់លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយក្រុមគ្រួសាររបស់លោក ឃ្លាំង ហួត ឧបត្ថម្ភដល់កុមារផ្ទុកមេរោគអេដស៏ក្នុងសង្កាត់បាក់ខែង
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ។

យុវជន ឃន ពិសិដ្ឋកក្កដា និងប្អូនៗត្រូវជាកូនប្រុស កូនស្រីរបស់លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងអាជ្ញាធរខណ្ឌ សង្កាត់បាក់ខែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារមានផ្ទុកមេរោគអេដស៏ ចំនួន ០៥នាក់ (ស្រី ០៤នាក់) មានទីលំនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អំណោយដែលបានយកទៅចែកជូននាពេលនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គ.ក្រ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។ ជាមួយគ្នានោះ យុវជន ឃន ពិសិដ្ឋកក្កដា ក៏បានផ្តាំផ្ញើ និងផ្តល់នូវកម្លាំងចិត្តដល់កុមារទាំងនោះ កុំឱ្យអស់សង្ឃឹម ត្រូវចេះតស៊ូ ខិតខំរៀនសូត្រ ថែទាំសុខភាពឱ្យបានល្អ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

បន្ទាប់ពីចុះសួរសុខទុក្ខកុមារទាំង៥នាក់ខាងលើរួចហើយ យុវជន ឃន ពិសិដ្ឋកក្កដា និងប្អូនៗ ក៏បានបន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះលោកយាយ ម៉ម ច្រឹក ជន្មាយុ៨០ឆ្នាំ ដែលជាចាស់ជរាគ្មានទីពឹង និងបានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល និងបានឧបត្ថម្ភជូនដល់លោកតា ម៉ម ងឹម ជន្មាយុ៨៥ឆ្នាំ ចាស់ជរាមានជម្ងឺប្រចាំកាយ ចំនួន ៥០.០០០រៀលផងដែរ៕​

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print