សម្ពាធនយោបាយ ការនឿយហត់របស់ពលរដ្ឋក៏ដូចជាផលប៉ះពាល់តិចតួចពីការឆ្លងរាលដាលកូវីដ-១៩ អូមីក្រុង ហើយការចាក់វ៉ាក់សាំងក៏បានច្រើន ធ្វើឱ្យប្រទេសក្នុងតំបន់អឺរ៉ុបបានបន្ថយការរឹតត្បិតស្ទើរតែទាំងស្រុង។ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការធ្វើតេស្តផងដែរ ក្នុងនោះមានប្រទេសស៊ុយអែត ដាណឺម៉ាក ន័រវែស អង់គ្លេស អៀរឡង់ បារាំង ហុល្លង់ សាធារណរដ្ឋឆេក…។ ក្នុងពេលនេះដែរ ទីតាំងធ្វើតេស្តនៅក្នុងប្រទេសស៊ុយអែតបានបិទទ្វារ ទាំងនោះជាសញ្ញាដ៏ល្អបំផុតនៃការបញ្ចប់កូវីដ-១៩ ហើយចាត់ទុកជំងឺនេះដូចជាជំងឺផ្តាសាយធម្មតា ហើយរស់នៅជាមួយកូវីដ- ១៩ ដូចជាជំងឺផ្សេងៗទៀត។ បើទោះបីករណីឆ្លងនៅក្នុងតំបន់អឺរ៉ុបនៅមានខ្ពស់នៅឡើយក្តី ប៉ុន្តែចំនួនអ្នកចូលសម្រាកពេទ្យបានធ្លាក់ចុះទាបបំផុត។ ទាំងនោះហើយបានជាប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនចាត់ទុកជាជំងឺធម្មតា ។ ប៉ុន្តែលោក Kevin Schulman សាស្ត្រាចារ្យមកពីមហាវិទ្យាល័យ Stanford អាមេរិកបានឱ្យដឹងថា ពិភពលោកនៅមិនទាន់ឆ្លងផុតគ្រោះថ្នាក់ពីការឆ្លងរាលដាលកូវីដ-១៩ នៅឡើយ។ បច្ចុប្បន្នករណីឆ្លងកូវីដ-១៩បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានច្រើន៕ ដោយសាធី
រូបថត៖AP.