ភ្នំពេញ : នៅយប់នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស នៅរសៀលថ្ងៃនេះ ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រសាសន៍ថា, រសៀលនេះ ខ្ញុំបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស។
លោកឧបនាយរដ្ឋមន្ត្រី បានថ្លែងបន្តថា, ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។ កម្ពុជាទន្ទឹងរង់ចាំន័រវេសធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ ព្រមទាំងកិច្ចប្រជុំត្រីភាគីជាមួយលេខាធិការដ្ឋានអាស៊ាននៅក្នុងឆ្នាំនេះ។ យើងក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,បានលើកឡើងថា, យើងទាំងពីរបានឯកភាពគ្នាថានឹងបន្តរិះរកមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទាញយកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើង៕
ដោយ : សិលា