អាមេរិក៖ បទល្មើសសំដៅទៅលើជនជាតិអាស៊ីកើនឡើងក្នុងទីក្រុងញូវយ៉ក

ចែករំលែក៖

ស្ត្រីមានដើមកំណើតជាជនជាតិកូរ៉េខាងត្បូង ត្រូវបានជនមិនស្គាល់មុខធ្វើឃាតនៅតំបន់ China town ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងសកម្មភាពរើសអើង។ នៅថ្ងៃទី១៤ខែកុម្ភៈ ពលរដ្ឋនៅទីក្រុងញូវយ៉កភាគច្រើនជាជនជាតិអាស៊ីបានដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សា រើសអើងជាតិសាសន៍ សំដៅទៅលើក្រុមជនជាតិអាស៊ី ក្រោយពេលមានជនមិនស្គាល់មុខបានវាយប្រហារសម្លាប់ស្ត្រីជនជាតិកូរ៉េខាងត្បូងនៅអគារខុនដូនាព្រឹកថ្ងៃទី១៤ខែកុម្ភៈ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Assamad Nash ជាជនជាតិស្បែកខ្មៅអាយុ២៥ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះថា Christina Yuna Lee អាយុ៣៥ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ។ នេះជាករណីថ្មីបំផុតពាក់ព័ន្ធនឹងការវាយប្រហារទៅលើជនជាតិអាស៊ីក្នុងទីក្រុងញូវយ៉ក ។ កាលពីសប្តាហ៍កន្លងមកមន្ត្រីជាន់ខ្ពស់នៃគណៈប្រតិភូរបស់កូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិត្រូវជនមិនស្គាល់មុខវាយប្រហាររបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពេលកំពុងតែធ្វើដំណើរនៅតាមមហាវិថីលេខ៥ (5th Avenue) ដែលជាមហាវិថីមមាញឹកបំផុតក្នុងទីក្រុងញូវយ៉ក។ កាលពីពាក់កណ្តាលខែមករា ស្ត្រីជនជាតិចិនម្នា់ក៏ត្រូវបុរសជនជាតិស្បែកខ្មៅរុញឱ្យធ្លាក់ចូលផ្លូវដែកពេលរថភ្លើងមកដល់ បណ្តាលឱ្យនាងស្លាប់តែម្តង ។ សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមជនជាតិអាស៊ីរស់នៅលើទឹកដីអាមេរិកដែលអាចប្រឈមនឹងការវាយប្រហារគ្រប់ពេលវេលា៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print