នាយករដ្ឋមន្ត្រី Justin Trudeau បានប្រើប្រាស់ច្បាប់អាសន្នជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដើម្បីបំបែកក្រុមបាតុករ ក្បួនរថយន្ត។ ការគំរាមកំហែង ពីក្បួនបាតុកម្ម «ក្បួនរថយន្តសេរី» នៅក្នុងរដ្ឋធានី អូតាវ៉ា និងនៅតាមតំបន់ព្រំដែនជាប់អាមេរិក។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៤ខែកុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា រដ្ឋាភិបាលបានសម្រេចប្រើប្រាស់ ច្បាប់អាសន្ន ជាលើកដំបូងដើម្បីបំបែកក្រុមបាតុករ ។ នាយករដ្ឋមន្ត្រី Justin Trudeau បានឲ្យដឹងថា «ក្បួនរថយន្តសេរី» មិនមែនជាបាតុកម្មសន្តិភាពនោះឡើយ ដោយសារតែក្រុមបាតុករបានបិទផ្លូវដោយខុសច្បាប់ជាច្រើនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ កាណាដាទាំងមូល។ នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា ច្បាប់គ្រាអាសន្ននឹងអនុវត្តមានដែនកំណត់និងពេលវេលាច្បាស់លាស់ សមស្រប់ទៅនឹងស្ថានភាព ក្នុងនោះមានទាំងការដាក់ពង្រាយកម្លាំងទាហានដើម្បីបំបែកក្រុមបាតុករ បញ្ចប់ការបិទខ្ទប់។ កន្លងមក រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Pierre Trudeau ជាឪពុករបស់នាយករដ្ឋមន្ត្រី Justin Trudeau ធ្លាប់បានអនុវត្តច្បាប់អាសន្ន នៅឆ្នាំ១៩៧០ ដើម្បីបំបែកក្រុមទាមទារបំបែកទីក្រុង Quebec ។ នៅឆ្នាំ១៩៨៨ ច្បាប់អាសន្នត្រូវបានផ្លាស់ប្តូរដោយច្បាប់អាសន្នថ្មី៕ដោយ៖សាធី
រូបថត៖AP.