ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានស្នើរសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី ស្តីពីវិយុទ្ធសាស្ត្របើកទ្វារវិស័យទេសចរណ៍ទាំងស្រុងឡើងវិញ ដោយមានការធានាសុវត្ថិភាព ប្រសិទ្ធភាព ក្នុងបរិបទនៃប្រក្រតីភាពថ្មី។ តាមសំណើររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម ចាប់ពីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២២ នឹងចាប់ផ្តើមបើកដំណើរការវស័យទេសចរណ៍ទាំងស្រុងឡើងវិញទាំងទេសចរណ៍ អន្តរជាតិនិងក្នុងស្រុក។ ជាមួយគ្នានេះភាពប្រក្រតីថ្មី លើវិស័យអាកាសចរណ៍ ផ្លូវគោកនិងផ្លូវទឹក សមស្របទៅនឹងកៅលនយោបាយបើកទ្វារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់រដ្ឋាភិបាល ។ លទ្ធផលនៃការប្រយុទ្ធប្រឆាំងកូវីដ១៩ និងវាយតម្លៃឡើងវិញពីលទ្ធផលនៃការទទួលអ្នកទេសចរអន្តរជាតិដំណាក់កាលទីពីរ ក៏ដូចជាទេសចរណ៍ក្នុងស្រុក ។ តាមគម្រោង អញនកទេសចរបរទេស មកកាន់វៀតណាម (Inbound) និងអ្នកទេសចរចេញទៅក្រៅ(Outbound)។ អ្នកទេសចរឆ្លងកាត់ច្រកព្រំដែនអាកាស ដែកគោកនិងដែនសមុទ្រ គឺត្រូវគោរពទៅតាមច្បាប់សុវត្ថិភាពរបស់រដ្ឋាភិបាលវៀតណាម។ សំណើរចំពោះអ្នកទេសចរ គឺត្រូវតែមានលិខិតចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ដែលស្ថាប័នមានសមត្ថកិច្ចនៅវៀតណាមទទួលស្គាល់ ឬក៏លិខិតបញ្ជាក់ថាបានជាសះស្បើយពីកូវិដ ១៩ ចេញដោយស្ថាប័នមានសមត្ថកិច្ច និងធ្វើតេស្តរហ័សអវិជ្ជមាន នៅទីតាំងស្នាក់នៅក្នុងរយៈពេល ២៤ម៉ោង ក្រោយការចូលដល់ទឹកដីប្រទេសវៀតណាម៕ដោយ៖សាធី
រូបថត៖tienphong.vn