សំដីគ្រូ U-23 កម្ពុជាថា ,កូនក្រុម នៅមានរឿងត្រូវកែតម្រូវច្រើនទៀត ទោះឈ្នះ ព្រុយណេ ៦-០ ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ លោក Ryo Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U 23 បានលើកឡើងថា, កូនក្រុមនៅត្រូវ ការកែតម្រូវបន្ថែមទៀត បើទោះបីបានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ U-23 ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកពូល A នៃ ពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-23 Championship 2022 លើពហុកីឡដ្ឋាន ជាតិមរតកតេជោ កាលពីនាល្ងាចថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២២ ក៏ដោយ។ នេះបើយោងតាមផេក (Cambodia2023) CAMSOC នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការ ប្រកួត លោក Ryo Hirose បានលើកឡើង ដូច្នេះថា «អរគុណអ្នកទាំងអស់គ្នាដែលបានចូល រួមជាមួយយើង ក្នុងជ័យជម្នះនៅទីនេះ យើងបាន រៀបចំក្រុមយូរមកហើយសម្រាប់ពានរង្វាន់នេះ ប៉ុន្តែយើងនៅតែមានរឿងជាច្រើនទៀតដែល ត្រូវកែតម្រូវ យ៉ាងណាព្រោះតែអ្នកគាំទ្រកម្ពុជាជា ច្រើន បង្ហាញការគាំទ្ររបស់គេ ជាហេតុដែលនាំ ឲ្យយើងធ្វើបានល្អលើសពីការរំពឹងទុក»។

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ ក៏បានបន្តទៀតថា «យើងមិនបានរៀបចំផែនការ ប្រកួតជាក់លាក់ណាមួយសម្រាប់ក្រុមណាមួយ នោះទេ អ្វីដែលសំខាន់គឺការផ្ដោតតែទៅលើការ ប្រកួតរបស់យើង ពោលគឺការគ្រប់គ្រងបាល់ឲ្យ បានច្រើន។»
ដោយឡែកគ្រូបង្វឹក U-23 ព្រុយណេ លោក Aminuddin Jumat បានបញ្ជាក់ជុំវិញ បរាជ័យផងដែរថា «វាជាការប្រកួតអន្តរជាតិ លើកដំបូងរបស់យើងក្នុងរយៈពេល ២ឆ្នាំ ប៉ុន្តែខ្ញុំជឿថា យើងនឹងប្រសើរឡើងបន្ទាប់ពីការប្រកួតថ្ងៃនេះ ។ យើងត្រូវតែការពារ ឲ្យបានល្អជាងមុន ជាមួយនឹង បាល់រៀបចំ (set pieces)។ ចាប់ពីការប្រកួត ថ្ងៃនេះ កីឡាករអាចមើលឃើញភាពខុសគ្នានៃ កម្រិតរវាងក្រុមទាំងពីរ។»
ឆ្លងកាត់ការប្រកួតនេះ U-23 កម្ពុជា ឈរកំពូល តារាងពូល A មាន ៣ពិន្ទុ ស្របពេល U-23 ព្រុយណេ នៅបាតារាងមាន ០ពិន្ទុ ខណៈប្រកួត បន្ទាប់ កម្ពុជា ត្រូវជួប ហ្វីលីពីន និងព្រុយណ ត្រូវជួប ទីម័រខាងកើត នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយឡែក, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងអបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជំនះ ៦-0 ជាមួយប្រទេសប្រុយណេ ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើហថា, ខ្ញុំជឿជាក់ថា យើងពិតជាធ្វើបាន! យើងធ្វើបាន!
អបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជំនះយ៉ាងត្រចះត្រចង់ ជូនជាតិ និងមាតុភូមិ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា!

លោកថា, ប៉ុន្តែណា កុំដកដៃ! ចូរប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជាយើង។
សូមបញ្ជាក់ផងដែរថា, នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសុំអភ័យទោសសម្រាប់ការខ្វះខាតក្នុងការរៀបចំព្រឹត្តិការណ៍AFF U23 Championship 2022 នៅពហុកីឡដ្ឋានមរតកតេជោ។នេះជាលើកទី 1សម្រាប់ក្រុមការងាររបស់យើងនៅពហុកីឡដ្ឋានដ៏ធំនេះ។ ផ្អែកលើបទពិសោធន៍នៃថ្ងៃដំបូងក្រុមការងារបានកំណត់ចំណុចខ្វះខាតនិងដាក់ជាផែនការថ្មីក្នុងការរៀបចំព្រឹត្តិការណ៍នេះដើម្បីឱ្យមានភាពរលូនជាងថ្ងៃដំបូងដែលយើងបានឆ្លងកាត់សម្រាប់បងប្អូនអាចចូលរួមជាមួយនឹងភាពងាយស្រួលនៅក្នុង
1)កន្លែងចតរថយន្តនិងម៉ូតូ
2)វិធានការសុខាភិបាល
3)ការណែនាំនិងលំហូរចូលតំបន់អង្គុយ
សូមអរគុណចំពោះការយោគយល់របស់បងប្អូនយើង! ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print