នគរបាលខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដកហូតបាន៥កញ្ចប់តូច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងប៉ុស្តិ៍អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៥ ភូមិ៣ សង្កាត់២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះស៊ីវហួត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម១២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។សមត្ថកិច្ចធ្វើការដកហូតចាប់វត្ថុតាំងរួមមានៈ ម៉ាទឹកកកចំនួន ៥កញ្ចប់តូច និងWYចំនួន ៦ចំណិត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅរិយាល័យជំនាញចាត់ការបន្ត៕

IMG-20160423-WA0098

ដោយ៖ ឆ្លាម សមុទ្រ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print