ខេត្តបាត់ដំបង៖ មកទល់និងម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ដ៏រន្ទត់បណ្តាលឲ្យមនុស្សប្រុសស្រីស្លាប់ច្រើននាក់ ត្រូវបានគេរាយការណ៍មុននេះបន្តិចទៀតថា ជាបឋមមនុស្ស៨នាក់បានស្លាប់យ៉ាងរណូករណែលនៅកន្លែងកើតហេតុ(ក្នុងនោះមានលោកសង្ឃមួយអង្គនិងស្រ្តីពីរនាក់)និង២៥នាក់ទៀតរងរបួសធ្ងន់។ ក្នុងនោះតៃកុងឡានទាំងសងខាងបានស្លាប់រួញជាប់និងកាប៊ីន។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤នាទីរសៀលលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី មិនដល់ចំងាយ៣០០ម៉ែត្រទៀតទេជាប់ព្រំប្រទល់ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចនិងអាជ្ញាធបានជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុតបញ្ជាឲ្យផ្ទាល់ពីលោក អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង៕
ដោយ៖ សុខ ខេមរា
...