ចាប់ខ្លួនជាងជួសជុលទូរស័ព្ទបន្លំរកស៊ីចែកចាយថ្នាំញៀននៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ ជាងជួសជុលទូរស័ព្ទដៃម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ចាប់ខ្លួនពាក់ព័ន្ធ មុខជំនួញជួញដូរថ្នាំញៀន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំំណុចផ្ទះជួលបើករកស៊ីជួសជុលទូរស័ព្ទ លេខ៣៧៦ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លារ សង្កាត់ព្រែក ប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ ង៉ែត សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ និងលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលខាងលើ ប្រពន្ធឈ្មោះ ចាន់ គីមមួយ មានកូនតូច២នាក់នៅក្នុងបន្ទុក ។ ក្នុងការចាប់ខ្លួនជនសង្ស័យរូបនេះ
សមត្ថកិច្ចដកហូតបានថ្នាំញៀមប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់(ធំ១កញ្ចប់-តូច១០កញ្ចប់ ) ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញា ដែលសមត្ថកិច្ចតាមដានយូរមកហើយ នៅថ្ងៃចាប់ខ្លួនជន សង្ស័យបានយកថ្នាំញៀន១កញ្ចប់លក់ទៅឲ្យអ្នកទិញតែអ្នកទិញនោះជាកម្លាំងបង្កប់របស់សមត្ថកិច្ច ។ គ្រានោះកម្លាំងព្រហ្មទណ្ឌដែស្លៀកពាក់ស៊ីវិលបានចាប់ខ្លួនជនសង្ស័យដកហូតបានថ្នាំញៀន១កញ្ចប់ ។ ផ្តើមចេញពីការដកហូតបាន១កញ្ចប់ កម្លាំងនគរបាលក៍បាន បន្តការឆែកឆេនៅក្នុងបន្ទប់ផ្ទះជួលដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងទទួលការងារខណ្ឌច្បារអំពៅ រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ទៀតដែលជនសង្ស័យលាក់ទុកនៅក្នុងទូរលក់ទូរស័ព្ឌនិងនៅក្នុងអាវរងាររបស់កូនក្មេងដែលទុកនៅក្នុងបន្ទប់ ទើបឈានដល់ការឃាត់ខ្លួនតែម្តង ដោយឡែកសម្ភារៈ ផ្សេងទៀតមិនបានដលហូតនោះទេ ។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនចំនួន១១កញ្ចប់ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ៕

20160423022130 (1)

20160423022132

20160423022130 (4)

20160423022130 (2)

20160423022130 (3)

20160423022130

20160423022129

ដោយ៖ សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print