អគ្គនាយក​ស៉ីម៉ាក់​៖​ សុនខ​ទាំងនេះ ជា​កូន​ពូជ​អ្នក​ចម្បាំង ជាមួយ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​

ចែករំលែក៖

ភ្នំពេញ៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅថ្ងៃអង្គារ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ កូន​សុនខ​ចំនួន ៣៤ ក្បាល ដែលមាន​សុខភាព​ល្អ និង​អាច​ហ្វឹកហ្វឺន ឱ្យ​ក្លាយជា​អ្នក​ចម្បាំង ដើម្បី​សុខ​សុវត្ថិភាព សង្គមមនុស្ស។​ ហើយ​សុនខ​ទាំងនេះ ជា​កូន​ពូជ​អ្នក​ចម្បាំង ជាមួយ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។

ជាក់ស្ដែង​យោងតាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) មេ​ពូជ​សុនខ នៃ​អង្គភាព​សុនខស៊ីម៉ាក់​ បានឱ្យដឹងដែរថា៖ នៅ​ដើម​សប្តាហ៍​នេះ បាន​ផ្តល់កំណើតដល់​ទៅ ៤សំបុក ដែលមាន​កូន​សុនខ សរុប​ចំនួន ៣៤ក្បាល។​ នេះ​ជា​ដំណឹង​ដ៏​សែន​រីករាយ មួយ​។ ដោយឡែក​ពួកគេ​ទាំង ៣៤ក្បាល មាន​សុខ​ភាពល្អ​ទាំងអស់ និង​កំពុង​ទទួល​ការថែទាំ ថ្នាក់ ថ្នម ពី​សំណាក់​អ្នកជំនាញ ថែទាំ និង ហ្វឹកហាត់​សុនខ​។

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បានគូសបញ្ជាក់ទៀត​ថា៖ « កូន​សុនខ​ជំនាន់​ថ្មី​នេះ នឹង​ក្លាយជា​អ្នក​បន្តវេន នៃ​ពូជ​អ្នក​ចម្បាំង ដើម្បី​សេចក្តីសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ ក្នុង​តំបន់​គំរាមកំហែង ដោយសារ​សំណល់ យុទ្ធភណ្ឌ​សង្គ្រាម​»​។​

​គួរជម្រាបថា​ ការដោះមីន ដោយ​សុនខ មាន​ប្រសិទ្ធភាព​ខ្ពស់ ជាង​ឧបករណ៍​រាវរក ដោយសារ​ឧបករណ៍​រាវរក បាន​ជួប​នូវ​បញ្ហា នៅពេល​ប៉ះ​អំបែង​ដែក​ផ្សេងៗ តែបើ​សុនខ នៅពេល​វា​ជួប​គ្រាប់មីន បាន​វា​កាយ​រក ព្រោះ​វា​ហិត​តែ​ជាតិ​រំសេវ​ប៉ុណ្ណោះ​។ ក្នុង​សុនខ មួយ​ក្បាល វា​អាច​រាវរក​មីន​បាន ក្នុង​ផ្ទៃដី​ពី ២០០០-៣០០០ ម៉ែត្រការ៉េ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print