មនុស្ស៧០០នាក់ចុះហត្ថលេខាសុំធ្វើជាអ្នកទេស សាកល្បងរយៈពេល៣ថ្ងៃនៅពន្ធនាគារប្រទេសស្វិស

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា គណៈកម្មការគ្រប់គ្រងពន្ធនាគារប្រទេសស្វេសទទួលបានការស្នើសុំធ្វើជាអ្នកទោសសាកល្បងរយៈពេល ៣ថ្ងៃនៅក្នុងពន្ធនាគារ ទើបតែសាងសង់ថ្មីនៅក្នុងទីគ្រុង Zurich ។ មកទល់ពេលនេះមានមនុស្ស៧០០នាក់ បានចុះឈ្មោះសាកល្បង។ ជាក់ស្តែងពន្ធនាគារ Zurich West ទើបតែសាងសង់ រួចរាល់ ក្រោយពន្ធនាគារផ្សេងទៀតស្ថិតនៅក្នុងការសង្ស័យថា ការរស់នៅរបស់អ្នកទោសពិតជាខ្វះខាតខ្លាំង។ អគ្គនាយកពន្ធនាគារ Zurich West លោក Marc Eiermann បានឲ្យដឹងថា ការសាកល្បងជាបគុក៣ថ្ងៃ គឺជាការត្រួតពនិត្យ សកម្មភាពប្រចាំថ្ងៃ នៅក្នុងពន្ធនាគារ ក៏ដូចជាជួយដល់ឆ្មាំគុក អាចគ្រប់គ្រងបានល្អ។ ការសាកល្បងនៅក្នុងមន្ទីរឃុំឃាំងខាងលើ ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៧ខែមីនា ក្នុងពេលពន្ធនាគារចាប់ផ្តើមទទួលអ្នកទោសនៅខែមេសា ។ ក្រុមអ្នកស្ម័គ្រចិត្តជាប់គុកសាកល្បង គឺមិនអាចយកអ្វីតាមខ្លួនបានឡើយ ក្នុងនោះមានទាំងទូរស័ព្ទដៃ ។ អ្នកទោសសាកល្បងគឺទទួលបានអាហារ៣ពេល មានម្ហូប៣ប្រភេទ គឺម្ហូបបួស សាច់ និងម្ហូបសម្រាប់អ្នកកាន់សាសនាអ៊ីស្លាម។ ពេលវេលាចុះឈ្មោះជាប់គុកសាកល្បង៣ថ្ងៃនឹងឈប់ទទួលពាក្យចាប់ពីចុងខែកុម្ភៈនេះ ។ ប៉ុន្តែមកទល់ពេលនេះមានមនុស្សចុះឈ្មោះធ្វើជាអ្នកទោសសាកល្បង ច្រើនជាងចំនួនកំណត់ដល់ទៅ៣ដង។ ពន្ធនាគារ Zurich West អាចឃុំខ្លួនអ្នកទោសតែ ២៤១នាក់ប៉ុណ្ណោះ៕ដោយ៖សាធី

 

រូបថត៖Menafn

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print