ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈបានប្រកាសថា បានរំសាយបុគ្គលិករដ្ឋ ១៤០០នាក់ ដែលមិនគោរពវិធានការកតព្វកិច្ចវ៉ាក់សាំង ។ អភិបាលក្រុងញូវយ៉កលោក Eric Adams បានឲ្យដឹងថា នៅក្នុងទីក្រុងនេះបានកំណត់ពេលចុងក្រោយ នៅថ្ងៃទី១១ខែកុម្ភៈ ពីកតព្វកិច្ចវ៉ាក់សាំង ។ បុគ្គលិករដ្ឋបាលនៅក្នុងទីក្រុងនោះបានបង្ហាញកាតចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ហើយបុគ្គលិកមិនព្រមចាក់វ៉ាក់សាំង គឺត្រូវបានរំសាយ។ ក្នុងចំណោមបុគ្គលិករដ្ឋ១៤៣០ នាក់ត្រូវបានរំសាយ មានដល់ទៅ ៩១៤នាក់មកពីមន្ទីរអបរំ៣៦នាក់មកពីកងកម្លាំងប៉ូលិស និង២៥នាក់មកពីក្រុមពន្លត់អគ្គិភ័យ។ នៅក្នុងទីក្រុងញូវយ៉ក ក៏មានបុគ្គលិកដល់ទៅជាង១៣ពាន់នាក់បានដាក់លិខិតសុំវមិនចាក់វ៉ាក់សាំងសាំងដោយបញ្ហាសុខភាព ប៉ុន្តែមានតែ ២១១៨នាក់ទទួលបានការឯកភាព ។បច្ចុប្បន្នបុគ្គលិករដ្ឋបាលនៅទីក្រុងញូវយ៉ក មានជាង ៤សែននាក់ ក្នុងនោះមានបុគ្គលិកប្រមាណ ១ម៉ឺននាក់មិនគោរពវិធានការចាក់វ៉ាក់សាំងកតព្វកិច្ច៕ដោយ៖សាធី
រូបថត៖AFP/TTXVN.