បារាំងស្នើដល់ពលរដ្ឋរស់នៅអ៊ុយក្រែន រក្សាស្បៀងអាហារនិងទឹក

ចែករំលែក៖

អគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុង Kiev បានឲ្យដឹងថា ពលរដ្ឋបារាំងនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែទិញស្បៀងអាហារទុក ពេលមានសង្គ្រាមកើតឡើង អាចមានអាហារបម្រុងគ្រប់គ្រាន់។ ការអំពាវនាវខាងលើរបស់មន្ត្រីទូតបារាំង កើតឡើងក្រោយពេលប្រទេសលោកខាងលិច យល់ឃើញថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសជិតខាង។ អគ្គរដ្ឋទូតបារំាងលោក Etienne de Poncins បានបញ្ជាក់ថា វិធានការដែលទីក្រុងប៉ារីសស្នើដល់ពលរដ្ឋបារាំង នៅក្នុងប្រទេសអ៊ុយក្រែន គឺបម្រុងអាហារ ទឹក គ្រាប់គ្រាន់រយៈពេលវេងពេលមានសង្គ្រាមកើតឡើង។ ជាមួយគ្នានេះដែរបារាំងក៏បានស្នើដល់ពលរដ្ឋផ្អាកធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ។ ចំណែកអាមេរិកវិញ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃ១៤ខែកុម្ភៈបានប្រកាសថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្រតិបត្តិការរបស់ស្ថានទូតខ្លួន ប្រចាំនៅអ៊ុយក្រែន ចេញពីទីក្រុងកៀវ ទៅកាន់ទីក្រុងល្វី Lviv ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្ន ដោយសារតែលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ លោកប្រមុខការទូតអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្លាស់ប្តូរប្រតិបត្តិការស្ថានទូតទៅកាន់ទីក្រុង Lviv ដែលស្ថិតនៅចម្ងាយខ្ទង់៨០គីឡូម៉ែត្រ ពីព្រំប្រទល់ភាគខាងលិចរបស់អ៊ុយក្រែន ជាមួយនិងប៉ូឡូញយ៉ាងដូច្នេះ គឺដោយសារតែក្តីព្រួយបារម្ភអំពី សុវត្ថិភាពរបស់បុគ្គលិកស្ថានទូត។ កន្លងមក បុគ្គលិកស្ថានទូតអាមេរិកភាគច្រើន ត្រូវបានបង្គាប់ឱ្យនាំគ្នាចាកចេញពីអ៊ុយក្រែនរួចទៅហើយ រីឯពលរដ្ឋអាមេរិកនៅអ៊ុយក្រែន ក៏ត្រូវបានណែនាំឱ្យចាកចេញដូចគ្នា។ យ៉ាងណាក្តី លោក Blinken បានសង្កត់ធ្ងន់ថា ការរើស្ថានទូតជាបណ្តោះអាសន្ននេះ មិនមែនបង្ហាញពីភាពថយចុះនៃការគាំទ្ររបស់អាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនឡើយ ហើយមន្រ្តីទូតអាមេរិកនឹងនៅតែបន្ត ធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលអ៊ុយក្រែន។ ទន្ទឹមគ្នា លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបន្តខិតខំជំរុញឱ្យ រុស្ស៉ីទទួលយកដំណោះស្រាយការទូត៕ដោយ៖សាធី

...

រូបថត៖Kyiv Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print