ទីបំផុតសត្វផ្សោតសល់មួយក្បាលងាប់ផុតពូជ ដោយសារកន្ទុយវាជាប់ម៉ង មន្ត្រីជំនាញគ្មានបច្ចេកទេសក្នុងការសង្រ្គោះ(មានវីដេអូ​)

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សត្វ​ផ្សោត​នៅ​អន្លង់​កោះ​ឈើទា​លដែល​នៅសល់​មួយ​ក្បាលប៉ុណ្ណោះ ត្រូវបា​ន​ងាប់ផុតពូជ​ដោយសារ​​កន្ទុយ​របស់​វា​បាន​ជាប់​ម៉ង ជាច្រើនថ្ងៃ ដាច់ចំណីលំបាកក្នុងការ ចលនារកចាប់ត្រីជាអាហារ ព្រោះតែមន្ត្រីជំនាញ ខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះវា។

ទើបប្រជាពលរដ្ឋបានប្រទះឃើញ សត្វ​ផ្សោត​ដែលនៅសល់មួយក្បាលរងរបួស ដោយកដោយកន្ទុយវាជាប់ម៉ងនោះ វារស់នៅក្នុងអន្លង់អភិរក្ស អន្លង់​ឈើ​ទាល ឃុំ​ព្រះរំកិល​ ស្រុក​បុរី​អូរ​ស្វាយ​​សែន​ជ័យ ​ខេត្ត​ស្ទឹង​ត្រែង ត្រូវបានងាប់ហើយ កាលពី​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ២០២២នេះ​ ​។ 

លោកផយ វណ្ណា សមាជិក​សហគមន៍​អេ​ទេសចរណ៍​ផ្សោត​ព្រះរំកិល​បាន​បញ្ជាក់ថា: សត្វ​ផ្សោត​មួយ​ក្បាល​នេះ បាន​ងា.ប់ដោយសារ​កន្ទុយ​ជាប់​មង កាល​ពេល​កកន្លងទៅហែលចាប់​ចំណី​មិនបាន ហើយ​ពេល​តាមដាន​ពិនិត្យ​ជាក់ស្តែង​ ខ្លួនវា​មាន​ដំបៅនិង​មាន​ស្ថានភាព​ស្គមស្គាំង​ ស្លេកស្លាំងព្រោះដាច់អាហារ ទើបធ្វើឲ្យវាទ្រាំឈឺនៅមុខរបួសមិនបានក៏ដាច់ខ្យល់ស្លាប់តែម្តង។ លោកថា​នៅ​អន្លង់​កោះ​ឈើទាល​នេះ​ បច្ចុប្បន្ន​សត្វ​ផ្សោត​នៅសល់​តែមួយ​ក្បាល​នេះ​ទេ ឥលូវត្រូវបានងាប់ផុតពូជទៅហើយ។ 

លោក​រស់​វាសនា ភ្ញៀវ​ទេ​ចរ​មក​ពី ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ បាន​សម្ដែង​ការ​សោកស្ដាយ យ៉ាង​ពន់ពេក ព្រោះ​សត្វ​ផ្សោ​តដ៍​កម្រ​នេះ​មានតែ​នៅ​ទន្លេមេគង្គ​លើ​តែប៉ុណ្ណោះ ហើយ​ភ្ញៀវ​ទេសចរ​ណ៍ ជាច្រើនមកកម្សាន្តកំពុងពេញនិយម​ ជិះទូក​ទស្សនា​មើលវា​ហែល​លេង​ទៅមក ដែល​ជា​ចំណែក​មួយ​ចំ​រើ​នឱ្យ​វិស័យ​ទេសចរណ៍​ធម្មជាតិ​យើងផងដែរ។

លោក​អ៊​ន ប៉ោ​សឿន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ករណីនេះដោយសារតែ​ខាង​ភាគី​ឡាវ នៅ​ជិត​តំបន់​អន្លង់​អភិរក្ស​សត្វផ្សោត​ មិនបាន​ចូលរួម​អភិរក្សថែរក្សា ចេះតែ​មក​នេសាទដាក់មង ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​មកដល់​សត្វ​ផ្សោត ក្នុង​ភូមិសាស្ត្រ​ទន្លេមេគង្គ​នៅ​ជាប់គ្នា​ ដែលសហគមន៍ទេសចរណ៍យើងខំការពារ និងអភិរក្សថែរក្សាដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍នៅតំបន់យើងនេះ៕​

ដោយ:មាស សុផាត

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print