ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាល
ស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៨ៈ៣០ នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាដោយចេតមានស្ថានទម្ងន់ទោស ០១ករណីកើតឡើងនៅចំណុចភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចបានឲ្យដឹងថា÷-ជនរងគ្រោះ ឈ្មោះ លឹម សុខចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសបែកក្បាលផ្នែកខាងឆ្វេង និងហើមជើង ខាងឆ្វេង) ។
-ជនបង្ក ឈ្មោះ បុិល ភេទប្រុស មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រត់គេចខ្លួន)។
ក្រោយពីកើតហេតុជនរងគ្រោះក៏បានរៀបរាប់ប្រាប់មន្ត្រីជំនាញថា៖នៅមុនពេលកើតហេតុគាត់កំពុងដេកក្នុងអង្រឹងក្រោមផ្ទះស្រាប់តែមានជនបង្កជិះម៉ូតូមកឈប់រួចហើយចុះពីលើម៉ូតូយកដំបងវាយទៅលើជនរងគ្រោះជាច្រើនដំបងបណ្ដាយឲ្យត្រូវចំជើង និងក្បាលបែកចេញឈាម ក្រោយពីប្រព្រឹត្តិសកម្មភាពរួចជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
-មន្ត្រីសមត្តកិច្ចជំនាញបានបន្តថា÷
ករណី ជំនាស់ពាក្យសម្ដីគ្នានេះជាគំនុំកាលពីពេលយូរហើយ។
សមត្តកិច្ចបានបន្តទៀតថា÷ករណីខាងលើកម្លាំងជំនាញយុត្តិធម៌ស្រុកនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមច្បាប់៕
ដោយ៖ ស សារ៉េត