សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្ដល់ជំនួយសាងសង់ស្ពានបេតុងទាំង៧កន្លែង

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមថ្លែងសុន្ទរកថា ក្នុងការ អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានបង្ហាញនូវក្តីរីករាយចំពោះ សមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, ជប៉ុន បានផ្ដល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្ដល់ជំនួយសាងសង់ស្ពានបេតុងទាំង៧កន្លែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងតែង ហៅសម្ដេចមេដឹកនាំពូកែដើរសុំ តែការសុំនោះ ដើម្បីសង់ ផ្លូវ ស្ពាន ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ មិនមែនសុំយក មកបង្ហើយផ្ទះបាយរបស់សម្ដេចទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៧៣ ពី ត្បូងឃ្មុំ កាត់ឆ្លង មកទីរួមខេត្តក្រចេះ គឺជាការជំរុញរបស់ លោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សម្តេចថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយ លោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ទាំងនោះដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា អភិបាលខេត្ត ក្រចេះ លោក វ៉ា ថន គឺជាក្មួយប្រសាររបស់សម្ដេច។ សម្តេចតេជោ បានថ្លែងថា ក្រោយតែងតាំងហើយ ទើប ដឹងថាជាក្មួយប្រសារ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print