គោលដៅរបស់អូបាម៉ាពេលបំពេញទស្សនកិច្ចទៅកាន់អង់គ្លេសគឺមិនចង់ឲ្យប្រទេសនេះចាកចេញពីអឺរ៉ុប

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅក្នុងប្រទេសអង់គ្លេសគឺទៅចូលរួមខួបកំណើតរបស់ព្រះមហាក្សត្រីអង់គ្លេសក៏ដូចជាពិភាក្សាបញ្ហាសំខាន់ៗជាមួយរដ្ឋាភិបាលទីក្រុងឡុងដើម្បីបញ្ចុះបញ្ចូលអង់គ្លេសកុំឲ្យដក់ខ្លួនចេញពីសហភាពអឺរ៉ុបពីព្រោះអាចធ្វើឲ្យអង់គ្លេសត្រូវខាតបង់ជាច្រើន។គម្រោងរៀបចំការបោះឆ្នោតប្រជាមតិនៅក្នុងប្រទេសអង់គ្លេសស្តីពី“Brexit” មានន័យថាតើត្រូវបន្តរក្សាទុកឬមួយក៏ដកប្រទេសអង់គ្លេសចេញសមាជិកសហភាពអឺរ៉ុប។

ការសម្រេចនៅឬចាកចេញពីអឺរ៉ុបជាប្រធានបទសំខាន់គ្របដណ្តប់ខ្លាំងជាងគេនៅក្នុងទស្សនកិច្ចរបស់លោកអូបាម៉ានិងក៏កំពុងបង្កឲ្យមានភាពចម្រូងចម្រាសខ្លាំងនៅក្នុងមជ្ឈដ្ឋានមហាជនអង់គ្លេសទូទៅតាំងពីស្រទាប់មហាជនសាមញ្ញរហូតដល់ស្រទាប់អ្នកនយោបាយអង់គ្លេស។សូមជម្រាបជូនថារឿង“Brexit” នេះបាននិងកំពុងពុះចែកសង្គមអង់គ្លេសជាពីរគឺម្ខាងជាក្រុមគាំទ្រលោកនាយករដ្ឋមន្រ្តីអង់គ្លេសដេវីដកាមេរូនដែលចង់រក្សាទុកអង់គ្លេសនៅក្នុងសហភាពអឺរ៉ុប រីឯម្ខាងទៀតគឺក្រុមដែលចង់ដកអង់គ្លេសចេញពីសមាជិកសហភាពអឺរ៉ុប។

រហូតមកដល់ពេលនេះលោកដេវីដកាមេរូនកំពុងឈឺក្បាលយ៉ាងខ្លាំងព្រោះសំឡេងគាំទ្រ“Brexit”មានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។តែយ៉ាងណាក៏ដោយជោគវាសនារបស់អង់គ្លេសយ៉ាងណានៅក្នុងសហភាពអឺរ៉ុបនឹងត្រូវកំណត់ដោយប្រជាពលរដ្ឋអង់គ្លេសតាមរយៈការបោះឆ្នោតប្រជាមតិដែលគ្រោងរៀបចំនៅថ្ងៃទី២៣ខែមិថុនាខាងមុខ។

លោកអូបាម៉ាបានចេញមុខប្រឆាំងនឹង“Brexit”តាំងតែពីដំបូងមកម្ល៉េះនិងធ្លាប់​បាន​ស្នើលោកនាយករដ្ឋមន្រ្តីអង់គ្លេសកុំឲ្យរៀបចំបោះឆ្នោតប្រជាមតិទៀតផង។វត្តមានរបស់លោកអូបាម៉ានៅអង់គ្លេសពេលនេះក៏មានការលើកឡើងថាគ្មានហេតុផលអ្វីដែលលោកអូបាម៉ាត្រូវទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសអង់គ្លេសនោះទេឬមួយក៏មានសំណុំរឿងអ្វីបន្ទាន់ដែលលោកអូបាម៉ាត្រូវដោះស្រាយជាមួយលោកដេវីដកាមេរូនផ្ទាល់នោះឡើយ។រឿងបន្ទាន់របស់លោកអូបាម៉ាមានតែមួយគឺជួយផ្តល់ការគាំទ្របន្ថែមដល់លោកនាយករដ្ឋមន្រ្តីអង់គ្លេសដេវីដកាមេរូនឬមួយក៏ដាក់សម្ពាធដល់ប្រជាពលរដ្ឋអង់គ្លេសកុំឲ្យបោះឆ្នោតទទួលយក“Brexit” ។

តាមកាសែតអង់គ្លេសប្រចាំថ្ងៃឈ្មោះDaily Telegraph ដែលចេញផ្សាយថ្ងៃនេះបានបញ្ជាក់ថា លោកអូបាម៉ាបានប្រាប់ពីមូលហេតុមួយចំនួនដែលលោកប្រឆាំងនឹង“Brexit”។លោកអូបាម៉ាយល់ថាសហភាពអឺរ៉ុបមិនបានកាត់បន្ថយឥទ្ធិពលរបស់អង់គ្លេសទេពោលមានតែជួយបង្កើនថែមហើយសហភាពអឺរ៉ុបក៏មិនបានគំរាមកំហែងតួនាទីរបស់អង់គ្លេសនៅក្នុងពិភពលោកដែរពោលមានតែជួយបង្កើនបន្ថែម។បើគេពិនិត្យមើលមួយភ្លែតទៅឃើញថាលោកអូបាម៉ាចង់ឲ្យសហភាពអឺរ៉ុបបន្តរួបរួមគ្នាព្រោះការចាកចេញរបស់អង់គ្លេសអាចជាគំរូអាក្រក់មួយសម្រាប់ប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត។

ប៉ុន្តែបើគេពិនិត្យមើលឲ្យបានស៊ីជម្រៅបន្តិចឃើញថាការណ៍ដែលលោកអូបាម៉ាមិនចង់ឲ្យអង់គ្លេសចេញពីសហភាពអឺរ៉ុបព្រោះអង់គ្លេសជាស្ពានតភ្ជាប់និងជាចំណងទាក់ទងរវាងអាមេរិកនិងសហភាពអឺរ៉ុប។សម្រាប់អាមេរិកអង់គ្លេសជាសម្ពន្ធមិត្តផ្តាច់មុខនៅផ្ទៃក្នុងអឺរ៉ុបដែលខ្លួនអាចពឹងពាក់បាននិងមានទឹកមាត់ប្រៃព្រមទាំងជាអ្នកជួយគាំទ្រជំហររបស់អាមេរិកនៅក្នុងកិច្ចចរចាជាមួយសហភាពអឺរ៉ុប។អាមេរិកយល់ច្បាស់ថាបើអង់គ្លេសចេញពីសមាជិកសហភាពអឺរ៉ុបអាមេរិកនិងសហភាពអឺរ៉ុបអាចនឹងពិបាកនិយាយចុះសម្រុងគ្នា។

ក្រោយពីតាមចរចាគ្នាអស់ជាច្រើនថ្ងៃមកនៅទីបំផុតថ្នាក់ដឹកនាំអឺរ៉ុបនិងអង់គ្លេសបានព្រមព្រៀងគ្នាមិនឱ្យអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបទេចាប់ពីពេលនេះទៅរហូតនឹងថ្ងៃទី២៣ខែមិថុនាលោកដេវីដកាមេរូមមានភារៈទៅបញ្ចុះបញ្ចូលពលរដ្ឋអង់គ្លេសកុំឱ្យធ្វើការសម្រេចចិត្តដកអង់គ្លេសចេញពីអឺរ៉ុបឱ្យសោះ។សម្រាប់លោកនាយករដ្ឋមន្ត្រីថ្វីបើបានធ្វើការទាមទារខ្លាំងពីអឺរ៉ុបសម្លុតចង់ដើរចេញមែនប៉ុន្តែមិនមែនមានន័យថាលោកចង់នាំប្រទេសចេញពីសហភាពអឺរ៉ុបឡើយតែគឺដើម្បីមានហេតុផលគ្រប់គ្រាន់សម្រាប់ទៅការពារបេក្ខភាពអង់គ្លេសក្នុងអឺរ៉ុបតែប៉ុណ្ណោះ។

គ្រាន់តែទទួលបានកិច្ចព្រមព្រៀងជាមួយអឺរ៉ុបភ្លាមនិងដូចដែលបានសន្យាលោកដេវីតកាមេរូនបានចេញមុខឃោសនាការពារបេក្ខភាពអង់គ្លេសក្នុងសហភាពអឺរ៉ុបដោយជ្រើសរើសការចេញពន្យល់ជាលើកដំបូងនៅចំពោះមុខសភានិងដោយបានលើកឡើងអំពីការខាតបង់ផ្សេងៗប្រសិនបើអង់គ្លេសបែកចេញពីសហភាពអឺរ៉ុប។

បើតាមមជ្ឈមណ្ឌលសម្រាប់កំណែទម្រង់អឺរ៉ុបCentre for european Reform “Think Tank”បានចេញរបាយការណ៍មួយស្តីអំពីផលវិបាកដែលអាចកើតមានប្រសិនបើអង់គ្លេសសម្រេចដើរចេញពីសហភាពអឺរ៉ុប។សម្រាប់មជ្ឈមណ្ឌលដែលល្បីខាងមិនចេះទប់ការរិះគន់ប្រឆាំងអឺរ៉ុបនោះជម្រើសដើរចេញពីអឺរ៉ុបមិនគួរឱ្យពេញចិត្តទេ។ផលប្រយោជន៍នៃការដកខ្លួនចេញសហភាពអឺរ៉ុបតាមរយៈប្រជាមតិមានលក្ខណៈបំភ័ន្តខ្លាំងណាស់។

បើតាមការគិតរបស់មជ្ឈមណ្ឌលគ្រាន់តែមានឈ្មោះជាសមាជិកអឺរ៉ុបនេះអង់គ្លេសបានបង្កើតការផ្លាស់ប្តូរទំនិញជាមួយអឺរ៉ុបបានដល់ទៅ៥៥ភាគរយពោលគឺស្មើនឹង១៣០ពាន់លានលីវនៅឆ្នាំ២០១៣បើប្រៀបទៅនឹងជាមួយចិនដែលមានត្រឹម៤៣ពាន់លានលីវ។សម្មតិកម្មមួយទៀតដែលអង់គ្លេសចង់ចេញពីអឺរ៉ុបផងគឺដើម្បីបើកទម្លាយសេរីភាពទីផ្សារប៉ុន្តែបើតាមកំណត់សម្គាល់របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចOCDE អង់គ្លេសមានទីផ្សារដែលយ៉ាប់ជាងគេនៅពីក្រោយប្រទេសហុល្លង់ផងឯទីផ្សារការងារវិញមិនរឹងប៉ឹងជាងសហរដ្ឋអាមេរិកឬកាណាដាឬអូស្ត្រាលីទេនេះអង់គ្លេសមានជាប់ឈ្មោះអត្តសញ្ញាណជាមួយសហភាពអឺរ៉ុបផង។បើអង់គ្លេសដើរចេញពីអឺរ៉ុបបានន័យថាដើរចេញពីទីផ្សាររួមតែមួយតែមិនប្រាកដថាអាចនាំអង់គ្លេសទៅរកទីផ្សារអន្តរជាតិទេព្រោះជាឧទាហរណ៍ជាក់ស្តែងអាល្លឺម៉ង់ស្ថាបនិកដ៏ពេញលេញស្មោះស្ម័គ្រនឹងអឺរ៉ុបក៏អាចមានទីផ្សារផ្លាស់ប្តូរអន្តរជាតិយ៉ាងទូលំទូលាយដែរ។

ចំណុចសំខាន់មួយទៀតដែលអង់គ្លេសភ្លេចគិតឬមិនសូវលើកយកនិយាយគឺទីផ្សារហិរញ្ញវត្ថុ។សហភាពអឺរ៉ុបពិតចង់ឃើញទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនស្ថិតក្នុងរង្វង់ដែនដីអឺរ៉ុបដើម្បីងាយស្រួលគ្រប់គ្រងហើយមិនបណ្តោយទុកឱ្យរីកធំធាត់ដូចសព្វថ្ងៃនៅកណ្តាលទីក្រុងឡុងទៀតទេ។បើឧបមាថាក្រោយពេលដើរចេញពីអឺរ៉ុបទៅអង់គ្លេសអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរកស៊ីជាមួយអឺរ៉ុបបានដូចករណីប្រទេសស្វ៊ីសក្តីក៏អង់គ្លេសអាចចំណេញប្រាក់វិភាគទានប៉ុន្តែអង់គ្លេសត្រូវអូសលុយចេញពីហោប៉ៅខ្លួនឯងសម្រាប់បង់ទៅខាងអៀរឡង់ខាងជើងនិងប្រទេសព័រនុយហ្គាល់ដែលបច្ចុប្បន្ននេះជាបន្ទុកហូតចេញពីហិបមូលនិធិអឺរ៉ុប៕

1

Queen+Elizabeth+II+President+Barack+Obama+-lq7S7TxJKRl

160418141433-queen-elizabeth-ii-and-barack-obama-super-169

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print