ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នាំទឹកពីអូរកណ្តោល មកកាន់ស្ទឹងសិរីសោភ័ណ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ទំរាំទឹកដែលក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងនាំពីអាងទឹកកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង មកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
ការងារអន្តរាគមន៍បណ្តោះអាសន្ននេះ គឺក្រុមការងាររបស់យើង ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ១គ្រឿង ដើម្បីបូូមយកទឹកពីអូរកណ្តោល ទម្លាក់តាមប្រឡាយមេ ១ខ្សែ ប្រវែង ១.២០០ ម៉ែត្រ មកបញ្ចូលក្នុងស្ទឹងសិរីសោភ័ណ ៕
ដោយ៖ សុវណ្ណារ៉ា
...