កូវីដ១៩៖ អាមេរិកជឿជាក់ថានឹងឈានដល់ដំណាក់កាលប្រក្រតីថ្មី

ចែករំលែក៖

មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា ប្រទេសនេះកំពុងឈានដល់ ការរស់នៅជាមួយកូវីដ-១៩ ដោយចាត់ទុកថា វីរុសនេះលែងបង្កឱ្យវិបត្តិអូសបន្លាយរយៈពេលយូរទៀតហើយ។ បច្ចុប្បន្ននៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក ពលរដ្ឋបានវិលត្រឡប់មករស់នៅជីវភាពធម្មតាដូចកាលពីមុន ដោយការរឹតត្បិតទាំងឡាយត្រូវបានលុបចេញ។ លោកស្រីបណ្ឌិត Rochelle Walensky អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC អាមេរិកបានឱ្យដឹងថា រដ្ឋាភិបាលនឹងមានវិធានការណែនាំថ្មីនៅសប្តាហ៍ក្រោយស្តីពីការពាក់ម៉ាស់ ខណៈដែលអ្នកឆ្លងនៅអាមេរិកបានថយចុះខ្លាំង ។ លោកស្រី Rochelle Walensky បានបញ្ជាក់ទៀតថា «យើងទាំងអស់គ្នានឹងចែករំលែកហើយទទួលយកការរស់នៅជាមួយកូវីដ-១៩ ។ដូច្នេះ ប្រភេទវីរុសនេះ លែងធ្វើឱ្យរាំងស្ទះដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទៀតហើយ»។ តាមសារព័ត៌មាន AP បានផ្សាយថា វីរុសបំបែ្លងថ្មី អូមីក្រុង បានចុះខ្សោយបន្តិចម្តងៗ ហើយការរឹតត្បិតទាំងឡាយនឹងត្រូវលុបចោលបន្តិចម្តងៗដែរ។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Kopkins បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ នៅអាមេរិកបានថយចុះខ្លាំងក្នុងរយៈពេល៧ថ្ងៃកន្លងមក ។ ករណីឆ្លងជាមធ្យមពី ៤៥៣នាក់ ធ្លាក់ចុះសល់តែ ១៣៦នាក់ប៉ុណ្ណោះ ហើយក្នុងសប្តាហ៍នេះករណីឆ្លងនឹងធ្លាក់ចុះទាបជាងមុនទៅទៀត។ នៅថ្ងៃទី១៧ខែកុម្ភៈ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ១១៤,៦៦៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,៨០២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់៧៩,៧៨៥,២៤១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥២,៦០៣នាក់ និងជាសះស្បើយឡើងសរុបជាង៥០.៨២លាននាក់៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print